ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូន អ៊ុំប្រុស សុខ ហេង មានបញ្ហាហើមសួត និងខ្សោយបេះដូង
ភ្នំពេញ៖ អ៊ុំប្រុស សុខ ហេង អាយុ ៦០ឆ្នាំ មានទីលំនៅ ភូមិភា ឃុំប្រទះឡាង ខណ្ឌកំបូល មានបញ្ហាហើមសួតនិងជំងឺខ្សោយបេះដូង ដោយសារស្ទះសរសៃឈាមបេះដូងរុំារៃ (Acute pulmonary edema/Ischemic Heart Disease) ត្រូវបានក្រុមគ្រូពេទ្យTYDA បញ្ជូនគាត់មកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ពេលនេះគាត់បានប្រសើរ និងបានត្រឡប់ទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។