**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ

ឯកឧត្តម ថេង ច័ន្ទសង្វារ ណែនាំឱ្យសិក្ខាកាម​យកចិត្តទុក​ដាក់​បំពេញបេសកកម្មជាមេធាវីរបស់គណបក្សផង​ ជាឃោសនិករបស់គណបក្សផង

ភ្នំពេញ៖ ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជូនភ្នាក់ងារគណបក្សក្រុងសួងចំនួន ១២២នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងសួង ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ថេង ច័ន្ទសង្វារ បានរំលឹកអំពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្ស​ ដែលជាតំណាងស្របច្បាប់តែម្នាក់គត់របស់គណបក្ស​ ដែលមានសិទ្ធិអំណាច​នៅក្នុងការិយាល័យបោះឆ្នោត​ ក្នុងការទាមទារ​ តវ៉ា​ និងជំទាស់​ ដេីម្បីការពាររាល់ប្រយោជន៍ស្របច្បាប់របស់គណបក្ស។

ឯកឧត្តម ​ថេង ច័ន្ទសង្វារ បានណែនាំឱ្យសិក្ខាកាម​យកចិត្តទុក​ដាក់​បំពេញបេសកកម្មជាមេធាវីរបស់គណបក្សផង​ ជាឃោសនិករបស់គណបក្សផង​ និងជាសេនាធិការលេីការងារច្បាប់ និងនីតិវិធីជូនសាខាបក្សនិងសមាជិកគ្រប់រូបផង​ ហេតុនេះ​ម្នាក់ៗត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ដេីម្បីអនុវត្តការងារ និងត្រូវដុសខាត់ចំណេះដឹងផ្នែកច្បាប់​ បទបញ្ជា​ និងនីតិវិធីនៃការបោះឆ្នោតជាប្រចាំ។

ឯកឧត្តម ថេង ច័ន្ទសង្វារ ក៏បានក្រើនរំឭកដល់សមាជិក សមាជិកាគណៈកម្មការច្បាប់គណបក្សក្រុងសួង​ ក្រុមអ្នកច្បាប់សង្កាត់ទាំងពីរ ឱ្យយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី​ និងគណៈកម្មការសង្កាត់រៀបចំការបោះឆ្នោត​ក្នុងការជួបសម្របសម្រួលរៀបចំឯកសារបែបបទជូនដល់ប្រជាពលរដ្ឋដែលគ្មាន​អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ដើម្បីទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ​ ពិសេស​គឺត្រូវជួយសម្រប​សម្រួល និងគ្រប់គ្រង​ភ្នាក់ងារគណបក្ស​គ្រប់ការិយាល័យទាំងអស់​ ឱ្យពួកគាត់អាចបំពេញ​ភារកិច្ច​ជូនគណបក្សបានដោយរលូន។

វគ្គបណ្តុះបណ្តាលទាំងមូលបានប្រកាសគាំទ្រជាឱឡារិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង