ឯកឧត្តម ប៉ែន កុសល្យ ជួបសំណេះសំណាល និងដោះស្រាយបញ្ហារវាងប្រជាពលរដ្ឋចំនួន ៣២គ្រួសារ និងសហគមន៍ភ្នំដងរែកសម្រែកព្រៃស្រស់
ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងដោះស្រាយបញ្ហារវាងប្រជាពលរដ្ឋចំនួន ៣២គ្រួសារ និងសហគមន៍ភ្នំដងរែកសម្រែកព្រៃស្រស់ ដែលមានទីតាំងជាប់ព្រំប្រទល់ក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នៅក្នុងពិធីសំណេះសំណាងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសម្រេចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានអាស្រ័យផលកន្លងមកនៅទីតាំងដដែល ឲ្យអាស្រ័យផលឡើងវិញជាធម្មតា និងបានធ្វើកិច្ចសន្យាជាមួយនឹងអាជ្ញាធរមូលដ្ឋានដោយមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋទិញលក់ដីនៅក្នុងតំបន់សហគមន៍នេះឡើយ តែអាចអាស្រ័យផលបាន។ ដោយឡែកជនឆក់ឱកាសដែលបានមកកាប់ទន្ទ្រានដីព្រៃបន្ថែមដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន អាជ្ញាធរខេត្តនឹងចាត់វិធានការផ្ដន្ទាទោសតាមនីតិវិធីច្បាប់។
ជាចង់បញ្ចប់ បងប្អូនប្រជាពលរដ្ឋទាំង ៣២គ្រួសារ បានថ្លែងអំណរគុណ ដែលបានអនុញ្ញាតឱ្យពួកគាត់បានអាស្រ័យផលបន្តទៅទៀត ៕