ឯកឧត្តម វុី សំណាង អញ្ជើញចុះជួយច្រូតស្រូវប្រាំងជូនប្រជាពលរដ្ឋស្ថិតនៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន
ភ្នំពេញ៖ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមដំណើរលោកប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអាជ្ញាធរដែនដី នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួយច្រូតស្រូវប្រាំងជូនប្រជាពលរដ្ឋស្ថិតនៅភូមិ ស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករដែលកំពុងមមាញឹកក្នុងការប្រមូលផលស្រូវប្រាំងនេះ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យបងប្អូនប្រជាកសិករខិតខំបង្ករបង្កើនផលថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យមានជីវភាពធូរធារ និងផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករខិតខំថែរក្សាសុខភាពឱ្យបានល្អជៀសវាងនៅជម្ងឺទាំងឡាយដែលកើតមានឡើងដូចជាជំងឺកូវីដ១៩។
មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អង្គភាពជំនាញ ជាពិសេសមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម ធ្វើយ៉ាងណារួមគ្នាសហការគ្នាស្ដារប្រពន្ធ័ប្រទ្បាយមេ និងប្រទ្បាយរងដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋងាយស្រួលក្នុងការបង្ករបង្កើនផលនិងដាំដំណាំរួមផ្សេងជាដើម។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា មន្ទីរកសិកម្មត្រូវខិតខំរកពូជណាដែលល្អៗផលិតផលស្រូវបានទិន្នផលខ្ពស់ និងប្រើជីកសិកម្ម ឲ្យបានត្រឹមត្រូវតាមក្បួនបច្ចេកទេស ជៀសវាងប្រើប្រាសជីដែលមិនមានគុណភាពធ្វើឲ្យខូចនៅស្រទាប់ដីដែលមិនអាចបង្ករបង្កើនផលបានលទ្ធផល ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបង្កើនផលដើម្បីនាំចេញទៅលើទីផ្សារ ក្នុងស្រុកក៏ដូចជាទីផ្សារបរទេសផងដែរ ៕