**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា

សៀវភៅ កម្ពុជា​​​សម័យ​តេជោ វគ្គ១ «សាវតារ នៃសន្តិភាពនៅកម្ពុជា»

សៀវភៅ«កម្ពុជា សម័យតេជោ»​ជាស្នា​ដៃ​រ​​ប​ស់​ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេ​ច​តេ​​ជោ​នា​​​​​យក​រ​ដ្ឋ​មន្រ្តី ហ៊ុ​ន សែ​ន និងជា​ស​មា​ជិ​ក​​ក្រុ​​​​​ម​ប្រឹ​​​​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។
ឯក​ឧ​ត្ត​ម ច​ង​ក្រ​ង​សៀ​​​វភៅនេះឡើងដើម្បី​បង្ហាញ​​ទៅ​​ដ​ល់​​​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោម​ការ​ដឹក​នាំ​​របស់ ស​ម្តេ​​ច​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជា​​ណាចក្រ​​កម្ពុជា ក​ម្ពុ​ជា​មា​ន​កា​ររីកចម្រើន និងមានសមិទ្ធផលជា​ច្រើន​រាប់មិនអស់ ដែលត្រូវចាប់​អារ​ម្ម​ណ៍​កោ​ត​ស​រ​សើ​រ និ​ង​​កត់​​​​ត្រាទុក។

ដូច្នេះ ខ្លឹម​សារក្នុង​សៀវភៅនេះ មិន​មានរៀបរាប់​លម្អិត អំពី​ដំណើរជីវិត​របស់​​ស​ម្តេច ហ៊ុន សែន ដូច​សៀវ​ភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែល​​សម្តេ​ច​តេជោ ហ៊ុន សែន ខិតខំប្រឹង​ប្រែង ដើម្បីជាតិ សាសនា និង​ព្រះ​មហាក្សត្រ ជា​ពិសេស ដើម្បី​សុខុមាលភាព​ប្រជាជនដោយគ្មានរើសអើង ​ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬ​ន​យោ​​បា​យ​ចាប់តាំង​ពី​ក្រោយ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទី២ ត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ​១៩៩៣ និង​កា​រប​ញ្ច​ប់​សង្រ្គាម​ទាំងស្រុង​នៅ​កម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជា​ពន្លឺ ​ជា​​ឯ​ក​សា​​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬ​មនុស្ស​ជំនាន់​ក្រោយ ក្នុង​ការ​សិ​ក្សា​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែល​កើតមាន​ឡើង​នៅ​​ក្នុង​​ផ្ទៃប្រ​ទេស​ចន្លោះ​ពីឆ្នាំ​១៩​៧​០​ដល់​ឆ្នាំ២០២៣។ ខា​ងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័​យ​តេ​ជោ​»។
សូមមិត្តអ្នកអាន តាមដានតាមវគ្គ​នីមួ​យៗ​ដោ​យ​​​​​ក្ដីរីករាយ។ វគ្គ ១« សាវតារ នៃសន្តិភាពនៅកម្ពុជា » តាមសាវតារ ដែលត្រូវបានចងក្រង រៀបរៀង និងកត់ត្រា​ដោយកវីនិពន្ធប្រវត្តិវិទូ សេដ្ឋកិច្ចវិទូ ឬ​អ្នក​​នយោ​បាយមួយចំនួនបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ដ៏ស្រស់ស្អាត នៅ​ភូមិ​ភាគ​អា​ស៊ី​ តែងតែញាំញីដោយសង្រ្គាមឈ្លាន​ពាន និងសង្រ្គាមផ្ទៃក្នុង ដណ្តើមអំណាចគ្នាគ្មាន​ស្រា​ក​ស្រា​ន្ត។

មូល​ហេតុ នៃការកើត​សង្រ្គាម ដោយសារតែ​ការបែកបាក់គ្នា លោភលន់ល្មោភ​អំណា​ច ដោយសារតែ​ការ​ស្តាប់ និងជឿតាមពាក្យញុះញង់ពីអ្នកដទៃ ហើយងាក​មក​​បំ​ផ្លាញ​ជា​តិ​ឯ​ង​ស្ទើរ​តែរលាយរលត់ពីភពផែនដី។ នេះជាបទពិសោធដ៏ជូរចត់ ដែលអ្នកនយោ​បាយកម្ពុជា គួរ​សិក្សា​ឈ្វេងយល់ និងចៀសវាងឱ្យបាន។
តាមការសិក្សា តាមគន្លងប្រវត្តិសាស្រ្តរបស់អ្នកស្រាវជ្រាវ និពន្ធវិទូ ប្រវត្តិវិទូ ឬរៀមច្បងមុនៗ ធ្វើឱ្យយើង​មើល​ឃើញថា អាណាចក្រខ្មែរ ឬចក្រភពខ្មែរ ហាក់ជាប្រទេសដ៏អភ័ព្វមួយផង ជា​ប្រ​ទេសដ៏មានភ័ព្វសំណាងមួយ​ផង ព្រោះ​ចាប់តាំងពីការកកើតទឹកដីមក ខ្មែរ ឬកម្ពុជា ជួប​ប្រ​ទះ​តែការធ្វើសឹកសង្រ្គាម។
តាមរយៈរឿងព្រេងខ្មែរ ស្តីពីព្រះថោងនាងនាគ គឺម​ហាក្ស​ត្រ​ទាំ​ង​ពី​រអង្គត្រូវធ្វើសង្រ្គាម នឹងគ្នាជាមុនសិន មុននឹងរៀបការជាមួយគ្នាបាន ហើយបន្ទាប់ពីរៀប​ការ ទើបក្សត្រទាំងពីរចាប់ផ្តើមកសាងប្រទេស។ ប្រវត្តិសាស្រ្តក៏បង្ហាញផងដែរថា កម្ពុជាជួប នូវ​ស​ន្តិ​ភាពតិចជាងសង្រ្គាម ឬយូរបំផុតកម្ពុជាមានសន្តិភាពរយៈ​ពេល៥០ឆ្នាំ​ ដូចក្នុ​ង​រ​ជ្ជ​កា​ល​ព្រះ​ជ័​យ​វម៌្មទី២ និង​ជ័យវម៌្មទី៧។
សង្រ្គាមតែង​បង្កឡើង​ដោយការឈ្លានពានផង និងដោ​យ​កា​រ​ដ​ណ្តើ​មអំណាច​ ផ្ទៃ​ក្នុងប្រ​ទេសផង ជាពិសេសចាប់ពីសតវត្សរ៍ទី១៦ ឬជា​ង​៥​០​០​ឆ្នាំ​មុ​ន​រ​ហូ​ត​ម​ក កម្ពុជាជួប​នូវការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរពីការ​ជ្រៀតជ្រែករបស់បរទេស និងការដណ្តើម​អំណាច​រ​បស់​មន្រ្តី ឬក្សត្រគ្នាឯង។ ការបង្កវិនាសកម្មដ៏ឈឺចាប់​នេះ បាន​បន្សល់ទុក​ប្រ​ជាជន តែ​ប្រមា​ណ​៨សែននាក់នៅក្នុងរជ្ជកាល ព្រះបាទ​អង្គដួង។

សម័យព្រះ​បាទ​អង្គ​ដួង ដោយ​សារប​ញ្ហា​ខ្មែ​រ​បែ​កបាក់ផ្ទៃក្នុង ធ្វើឱ្យ​បរទេស​ជិតខាងមាន​សៀម និងយួន ចូលមកឈ្លានពាន បង្កជា​ការកាន់​​តែ​លំ​បាកដល់ព្រះរាជា ក្នុងការ​អភិវឌ្ឍជាតិ ឱ្យ​រីកចម្រើន។ ប្រជាកសិករកាន់តែជួប​កា​រ​លំ​បា​ក​ក្នុ​ងការ​បង្ក​បង្កើន​ផល និង​ការ​រក​ទទួល​ទាន(ធ្វើជំនួញ) ទីអារាម ផ្ទះ​សម្បែង​ត្រូវ​បា​ន​ដុ​ត​បំ​ផ្លា​ញ​ ប្រជារាស្ត្រត្រូវ​ព្រាត់​ប្រាសគ្រួសារ កូនព្រាត់​ម្តាយ ប្តីព្រាត់ប្រពន្ធដោយសារសង្រ្គាម។
ប៉ុន្តែ ប្រ​​មាណចាប់ពីរជ្ជកាលព្រះបាទ នរោត្តម ក្រោយពីបារាំង​ចូល​ខ្លួនមកធ្វើ​អាណា​ព្យា​បាល និ​ង​ដា​ក់អាណានិគមនិយមនៅកម្ពុជា ប្រទេសកម្ពុជា បាន​ស្ងប់សុខ និង​សេដ្ឋកិច្ច មាន​ការរីក​ច​ម្រើ​​ន​គួរ​ឱ្យកត់សម្គាល់ តែមិន​មាន​ន័យថា កម្ពុជាមាន​សន្តិភាពទេ ព្រោះប្រទេសកម្ពុជា នៅ​តែ​យា​យី ដោយប្រ​ទេស​ជិត​ខាង និងការ​ងើប​បះបោរដោយជនជាតិខ្មែរ ដែ​ល​មិ​ន​ពេ​ញ​ចិ​ត្ត​នឹ​ង​កា​​រ​ដឹកនាំ​របស់​បារាំង ឬ​ព្រះ​បាទ​នរោត្តម ហើយជាញឹកញាប់គឺចាញ់កលបរទេស ដែលញុះ​ញ​ង់ បំបែក​បំបាក់ជាតិ។ជិតមួយសតវត្សរ៍ក្រោយមក ក្រោយពេលព្រះបាទនរោត្តមសីហនុ ឡើង គ្រងរាជ គឺ​អំ​ឡុ​ង​ទ​ស​វត្សរ៍១៩៤០ មានបញ្ញវន្តខ្មែរជាច្រើនបានក្រោកឡើង ប្រ ឆាំងបារាំង រហូតបានឯករាជ្យ។ លុះក្រោយកម្ពុជាទទួលបានឯករាជ្យ ក៏មានបញ្ញវន្តខ្មែរជាច្រើនទៀត បា​ន​ប្រ​ឆាំ​ង​ជំ​ទា​ស់​រ​ប​ប​រា​ជានិយម(សម្តេចឪ) រហូតមានរដ្ឋប្រហារ។ ក្រោយ​ថ្ងៃរដ្ឋ​ប្រហារទម្លាក់សម្តេចឪ ថ្ងៃទី១៨ ខែ​មី​នាឆ្នាំ១៩៧០ របស់​លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមត: មា​ន​ប​ញ្ញ​វន្តខ្មែរ ជា​ច្រើនក្រុមទៀត បានក្រោកឡើងប្រឆាំងរបបសាធារណរដ្ឋខ្មែរ ដោយប្រើកម្លាំង​ន​យោ​​​បាយ​ផង ដោយ​អាវុធផង រហូតទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ប៉ុន្តែ ក្រោ​យថ្ងៃដួលរលំរបបសាធារណរដ្ឋខ្មែរ និង​បង្កើតរបប​កម្ពុជា​ប្រជាធិបតេយ្យ​(ខ្មែរ​ក្រ​ហ​ម​)​ម​ក​ប្រ​ជាជនកម្ពុជាទូទាំងប្រទេស ចាប់ផ្តើមរស់​នៅ​ក្នុងសេចក្តី​ទុក្ខ​លំបាក​វេទនា រកអ្វីមកប្រៀបផ្ទឹ​ម​គ្មាន ដែលសូម្បី​ខឿនសេដ្ឋកិច្ច​ក៏គ្មាន ខឿន​កសិកម្ម​ឱនថយ វិស័យ​សុខា​ភិបាលក៏គ្មាន បែប​វិ​ទ្យា​​សាស្រ្ត​ដែរ។
សង្រ្គាមសម័យទំនើប ចាប់ផ្តើមនៅចុងឆ្នាំ១៩៦០។ អាមេរិកាំង ចាប់ផ្តើម ទ​ម្លា​ក់​គ្រា​ប់​បែ​ក​ប្រ​ភេ​ទបេ៥២ នៅតាមព្រំដែនកម្ពុជា អំឡុងឆ្នាំ១៩៦៧ ដែលការទម្លាក់នេះ បណ្តា​ល​ឱ្យ​ផ្ទុះ​កំ​ហឹ​ង​ពី​សំណាក់ប្រជាពលរដ្ឋខ្មែរ ជា​ពិសេសពួកខ្មែរក្រហម ដែលលាក់ខ្លួន នៅ​តាម​បន្ទា​ត់ព្រំ​ដែ​ន​ក​ម្ពុជា វៀតណាម។
ការទម្លាក់គ្រាប់ បែកដ៏​គ្រោះថ្នាក់​នេះ ធ្វើឱ្យផ្ទះសម្បែងប្រជាពលរដ្ឋ ស្រែ​ច​ម្កា​រខូចខាតជាដំណំ និងប្រជាពលរដ្ឋមួយចំនួនបានក្លាយជាមនុស្សវិកល​ចរិត ឬឆ្កួត។ ការទម្លាក់ គ្រាប់បែក និងការឈ្លានពានរបស់វៀតណាមខាងត្បូងមកលើទឹកដី និងប្រជាជន ក​ម្ពុជា ជា​ឱកាស ដ៏ល្អដល់ពួកខ្មែរក្រហម ក្នុងការអូសទាញ ញុះញង់ ឱ្យប្រជាជន ក្រោ​ក​ឡើ​ង​ប្រ​ឆាំងពួកចក្រពត្តិអាមេរិក និង​ក្នុងគោលដៅផ្តួលរំលំរបបរាជានិយម​ផងដែរ។

ដូចយើងបានឃើញ ចំពោះការលើកឡើងខាងលើនេះរួចមកហើយ សង្រ្គាម​ចន្លោះឆ្នាំ១៩៧០ ដល់​១៩៧៥ បានបណ្តាលឱ្យប្រទេសកម្ពុជា រងភាព​ខ្ទេ​ចខ្ទាំស្ទើរគ្មានសល់។ តាមការសិក្សារបស់យើង អំឡុង​ខែតុលា ឆ្នាំ២០១៩ នៅតាមតំបន់ជនបទមួយចំនួន ដូចជា ខេ​ត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ចាម និងព្រៃ​វែង ឃើញថា សម័យសង្រ្កាម សាលារៀន វត្តអារាម និ​ង​ទីផ្សារមួយ​ចំនួន​ត្រូវបាន​បិទ មិនដំណើរការ ធ្វើឱ្យផលដំណាំ ឬកសិផល​ជាប់គាំង ហេ​ដ្ឋា​រ​ច​នា​​សម្ព័ន្ធផ្លូវ​ថ្នល់ ត្រូវកាត់ផ្តាច់។
តំបន់មួយចំនួនក្នុងផ្ទៃប្រទេស ត្រូវបានបែងចែកការ​គ្រប់គ្រង មា​នន័យថា ប្រទេសមួយមានតំបន់គ្រប់គ្រង​ពីរឬបី។ ប្រជាកសិករ រស់នៅប្រកប ដោ​យ​ភា​ព​ភ័​​យខ្លាច ចំពោះការទម្លាក់​គ្រាប់​បែកជារៀងរាល់ថ្ងៃ។ តាម​​របាយ​កា​រណ៍​ក្រសួ​ងកា​រពា​រប្រ​ទេ​ស​​​នៅពេលនោះបង្ហាញ​ថា រយៈ៤ឆ្នាំ នៃសង្រ្គាមចាប់​ពី​ឆ្នាំ​១៩៧០ ដល់​​១៩៧៤ បា​ន​ប​ណ្តា​ល​ឱ្យ​មនុស្សជាង៨សែននាក់បានស្លាប់។ ដូច្នេះ ក្រោយរដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទនរោត្តមសីហនុ មក កម្ពុជាពុំទទួ​ល​បា​ន​នូ​វ​សុ​​ខ​សន្តិភាព ដើម្បីមានឱកាសកសាងប្រទេសជាតិទេ។

សាធារណរដ្ឋខ្មែរ ប្រឈមនឹង បញ្ហា​ជា​ច្រើន ដូចជាត្រូវប្រយុទ្ធ​តតាំងជាមួយ​សត្រូវ​ឈ្លានពានពីបរទេសជិតខាង និងត្រូ​វប្រ​យុទ្ធ​ជា​មួ​​យសត្រូវផ្ទៃក្នុង គឺ​ចលនា​​តស៊ូរបស់ព្រះ​ករុណា ព្រះបាទនរោត្តមសីហនុ និងចលនារ​បស់​ខ្មែ​រ​ក្រ​ហម ប៉ុល ពត, នួន ជា និងអៀង សារី។ រដ្ឋាភិបាល នៃសា​ធារណរដ្ឋខ្មែររស់​រំពឹងលើការ​ផ្ត​ល់​​​ជំនួយពីសហរដ្ឋអាមេរិកស្ទើរតែទាំងស្រុង ព្រោះនៅភ្នំពេញ ពោរពេញដោយជន​ភៀ​ស​សឹ​ក​រ​ហូតជាង២លាននាក់ នៅតាមតំបន់ដាច់ស្រ​យាល កសិករមិនអាចប្រកបរបរកសិកម្មបាន ឬ​ជួនកាល​ប្រមូលផលបានគ្មានកន្លែងសម្រាប់លក់។

នៅ​អំឡុងសង្រ្គាម៥ឆ្នាំ រោងសិប្បកម្ម ឧ​ស្សា​ហកម្ម និងសហគ្រាស​មួយចំនួន ដូចជា​រោងចក្រត្បាញភួយនៅកំពង់ចាម រោងចក្រ​ផលិ​ត​​ក្រដាសនៅក្រចេះ ត្រូវបានជាប់​​គាំងឥត​ដំណើរការ រដ្ឋាភិបាលរស់ដោយលំបាក ជា​មួ​យ​នឹ​ង​កា​រប្រព្រឹត្ត​អំពើពុក​រលួយ​របស់មន្រ្តីទាំងយោធា និងស៊ីវិលផង។ ក្រោយទទួលជ័យជម្នះ ឬមានន័យថា សង្រ្គាម៥ឆ្នាំរវាងខ្មែរ និងខ្មែរ ត្រូវ​បានបញ្ចប់ នៅ​ថ្ងៃ​ទី​១​៧ ខែមេសា ឆ្នាំ១៩៧៥ ក៏សន្តិភាពរបស់ប្រទេស ពុំបាន​កើត​ឡើងដែរ ព្រោះ​ប្រជា​ជន​ក​ម្ពុ​ជា​ទូ​ទាំ​ងប្រទេស​កំពុងទទួលរង​នូវ​ការ​គំរាម​កំហែង កាប់សម្លាប់ ធ្វើទារុណកម្ម ហិង្សា ទាំងផ្លូវ​កា​យ​ និងផ្លូវចិត្ត។ ប្រជាជន​រស់​នៅក្នុងសភាព​ភ័យ​ខ្លាច ព្រួយ​បារម្ភ និងតក់ស្លុត បំផុត។
កា​រ​គំ​រា​ម​កំ​ហែងផ្នែក​ស្មារតី និងផ្លូវចិត្ត ជាផលវិបាកដ៏ធ្ងន់ធ្ងរជាងការ​ទទួល​រងនូវ​សង្រ្គាមចំ​ពោះ​មុ​ខ​ទៅ​​ទៀត។ ក្រៅពីទទួលរងនូវការធ្វើទុក្ខបុកម្នេញទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ប្រជា​ជន​កម្ពុជា ទ​ទួ​​ល​ខុសត្រូវការការពារជាតិដែរ ព្រោះអង្គការឬរដ្ឋាភិ​បាលកម្ពុជា​ប្រជា​ធិ​បតេ​យ្យបា​នទា​មទា​រ​ឱ្យ​មាន​ការដោះ​​ស្រាយ​បញ្ហា​ព្រំដែនខាងលិច និង​ខាង​កើត ដោ​យការ​ប្រើកម្លាំ​ងយោ​ធាច្រើ​ន​ជា​ង​នយោបាយ។ខ្មែរ​​ក្រហម​បាន​វាយ​​លុកចូល​ទឹកដីវៀតណាម ក្នុង​ជម្រៅប្រមា​ណ១​០គី​ឡូ​ម៉ែ​ត្រពីព្រំដែនស្វាយរៀង។ សង្រ្គាម​របស់​កម្ពុជា ប្រជា​ធិបតេយ្យ ជាមួយវៀតណាម ឡាវ និង​ម្ត​ងម្កាល​ជា​មួយថៃ បាន​អូសបន្លាយពីឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៩​ទើប​​ចប់ ក្រោយការចូល​មក​រំ​ដោះ​​​ប្រ​ទេសដោយកងទ័ពរណសិរ្សសាមគ្កី​សង្រ្គោះជាតិកម្ពុជារបស់​ចលនា​សម្តេច ហេង សំរិ​ន​ សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន នាថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩។
ទោះយ៉ាងណា ក្រោយពីធ្វើឱ្យដួលរលំ និងបរាជ័យទាំងស្រុង នូវរបប​កម្ពុជា ប្រជាធិបតេយ្យ ឬ​ហៅ​ម្យ៉ាងទៀតថា ខ្មែរក្រហម របបសាធារណរដ្ឋ​ប្រជា​មានិតកម្ពុជា មិនទាន់អាចប្រកាសថា ផ្ទៃ​ក្នុងកម្ពុជា មានសុខ​សន្តិភាព១០០%ទេ ទោះបីនៅក្នុងបាវចនាជាតិ បានសរសេរថា ឯក​រា​ជ្យ សន្តិភាព សេរីភាព និង​សុភមង្គលក្តី។
ផ្ទៃក្នុងប្រទេសនៅតែញុំាញីដោយការ​ច្បាំង​គ្នា​ប្រ​ដា​ប់​អាវុធ។ ការ​ធ្វើ​ដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ពីតំបន់​មួយទៅតំបន់ នៅតែមាន​​កា​រ​ភ័​យខ្លាច ព្រោះក្រោយថ្ងៃរំដោះទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បាន​​បែង​ចែ​កជា​បួន​តំ​បន់ មានន័យថា ប្រទេសកម្ពុជាមួយ គ្រប់គ្រងដោយខ្មែរបួន​ភាគី​ផ្សេងគ្នា គឺ​មានតំបន់ខ្មែរ​គ្រ​ប់​​គ្រងដោយក្រហម តំបន់គ្រប់គ្រង​ហ្វ៊ុនស៊ីន​ប៉ិច​(ទ័ពសីហនុនិយម) តំបន់លោក តាសឺន សាន និ​ងសាធារណរដ្ឋប្រជា​មានិត​កម្ពុជា។

ក្នុងនោះ៩០%នៃប្រទេស គឺគ្រប់គ្រងដោយ​សា​ធា​រ​ណ​រ​ដ្ឋ​​ប្រជា​មានិត​កម្ពុជា ប៉ុន្តែ សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ នៅជួបបញ្ហាលំបាក ព្រោះក្រោយ​ថ្ងៃ​រំ​ដោះ​​ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា គ្មានអ្វីទាំង​អស់ សូម្បីរចនាសម្ព័ន្ធ សម្រាប់ដឹក​នាំ​រដ្ឋ ប្រជាជន​ខ្សោះ​កម្លាំង និងទ្រុឌទ្រោម​សុខភាព មិនអាចធ្វើអ្វីបាន។ សេដ្ឋកិច្ច​ជាតិ ធ្លាក់ដល់កម្រិសូន្យ ដែ​ល​ត្រូវស្តារ​ឡើង​វិញ រហូតឆ្នាំ១៩៨៥ ទើបគោល​ការណ៍​ទីផ្សារសេរីចាប់ផ្តើមបើកចំហរ​ប​ណ្តើ​រៗ​ពីសេដ្ឋកិច្ចផែនការ សេដ្ឋកិច្ចផែន​ការ​បង្ខំ និងនៅឆ្នាំ១៩៩១ ក្រោយមាន​កិច្ចព្រ​ម​ព្រៀ​ង សេដ្ឋកិច្ចទីផ្សារ ចាប់ផ្តើម​រីក​ចម្រើនឡើង។

ទោះជាយ៉ាងនេះក្តី សង្រ្គាមនៅតែបន្ត កា​រ​ប្រ​យុ​ទ្ធ​គ្នានៅ​តាម​ព្រំដែន និងតាមបណ្តាខេត្តមួយចំនួន ដូចជា កំពង់ស្ពឺ កំពត តាកែវ កំពង់​ឆ្នាំង ពោ​​ធិសាត់ បាត់ដំបង កំពង់ធំ សៀមរាប នៅតែបន្តប្រយុទ្ធគ្នា បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជា​រៀ​ង​រា​ល់​ថ្ងៃ និងធ្វើ​ឱ្យរំខានដល់​ការពង្រីកការរកស៊ីរបស់ប្រជាជន សូម្បី​ក្រោ​យការ​បោះឆ្នោ​តឆ្នាំ​១​៩​៩៣ ដែល​រៀប​ចំដោយ​អង្គការ​សហប្រជាជាតិ ឬហៅ​កាត់ថាអ៊ុនតាក់ ក៏កម្ពុជាមិនទាន់​ទទួល​បា​ននូវសុខសន្តិភាពពេញលេញដែរ។
មូល​ហេតុ ដែលក្រុមខ្មែរក្រហម បោះ​បង់កា​រចូ​លរួ​ម​បោះ​ឆ្នោតជាមួយអ៊ុនតាក់ ដោយខ្មែរក្រហមយល់ឃើញថា ប្រ​ជាជន​ខ្មែរ​មិនគាំ​ទ្រពួ​កគេ​ទៀត​ទេ​។ ដូច្នេះ មានតែការតស៊ូប្រដាប់អាវុធទេ ដែល​​អាចមានសង្ឃឹមថា ពួកគេ​នឹង​មក​កាន់​អំ​ណា​ច វិញបាន។ យើងឃើញហើយថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣​ ខែតុលា ឆ្នាំ​១​៩​៩១ ប៉ុន្តែ កម្ពុជា មិនបានទទួលបាននូវសុខសន្តិភាពទេ គឺកម្ពុជានៅ​តែញាំញី​ដោយ​ភ្លើ​ង​ស​ង្រ្គា​មដដែល រហូត​ឆ្នាំ១៩៩៤ ក្រោយ​ការបោះឆ្នោត រៀបចំដោយអ៊ុនតាក់ ក៏ការ​ប្រយុ​ទ្ធ​ដ៏​ប​ង្ហូ​រ​ឈា​មនៅតែកើតមាន​ឡើងនៅ​តំបន់អន្លង់វែង ប៉ៃលិន អូរស្មាច់ សំឡូត ម៉ាឡៃ។

ការប្រយុទ្ធគ្នា គឺ​កើតឡើង​ដោយ​សារ ខ្មែរក្រហម មិនព្រមចូលរួម​បោះឆ្នោត ហើយ​​​ខ្មែរក្រហម ថែ​មទាំ​ងធ្វើ​ស​ក​ម្ម​ភាព​រំខានដល់ការបោះ​ឆ្នោត​ថែមទៀត ដូចជារារាំងមិនឱ្យអ៊ុនតាក់ចូលទៅ​តំបន់​ដែ​ល​ខ្លួ​ន​កាន់កាប់ ដើម្បី​ត្រួតពិនិត្យអាវុធ និងកម្លាំងទ័ពជា​ដើម។ អ៊ុនតាក់​មិន​បាន​​បញ្ចប់សង្រ្គាមទាំ​ង​ស្រុ​ង​ទេ។
អ៊ុនតាក់​បាន​បន្សល់ទុក នូវប្រទេសកម្ពុជាមួយមាន​តំបន់​ត្រួតត្រា២ ព្រោះ​ចាប់​ពីចុ​ង​ឆ្នាំ១៩៩១ ទោះបីកម្ពុជាមានកិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស ដែ​លបានរា​ប់​​បញ្ចូលទាំង​បទឈប់បាញ់ផង​ដែរ​នោះ មិន​បានបញ្ចប់សង្រ្គាម ឬបញ្ចប់ការផ្ទុះអាវុធ ប​ង្ក​កា​រ​ភ័យ​ខ្លាច​ដល់​ប្រជាជន ដែល​​រស់នៅ​ក្នុងតំបន់ជាយដែនភាគខាងលិចនោះទេ ព្រោះខ្មែ​រ​ក្រហ​ម​មិនបាន​គោរពតាម​កិច្ច​ព្រមព្រៀងនោះ ហើយ​ព្យាយាមរារាំងការ​បោះ​ឆ្នោតមួយ ដែល​រៀបចំ​​ឡើ​ង​ដោយ​អ៊ុនតាក់ រហូតធ្វើឱ្យកងទ័ពអ៊ុនតាក់ ជនជាតិ​ជប៉ុនបាត់​បង់​ជីវិត នៅខេត្ត​កំពង់ធំ​ផង​ដែរ។

សង្រ្គាមចន្លោះពីឆ្នាំ១៩៩១ រហូត​ដល់ចុង​​ឆ្នាំ​១៩៩៨ បាន​ធ្វើឱ្យរាំងស្ទះដល់ការ​អភិ​វឌ្ឍ​ប្រ​ទេសរបស់កម្ពុជាមិនឱ្យទៅមុខរួច និង​សេដ្ឋ​កិច្ច​​កម្ពុជា ក៏​កាន់តែលំបាក​ខ្លាំង​ឡើង​ដោយ​សារកំណើនប្រជាជនមាន​ការ​កើន​​​​​ឡើង រាជ​រដ្ឋាភិ​បាល​ថ្មីត្រូវ​រ៉ាប់រង ទាំងស្រុងលើការផ្គត់ផ្គ​ង់​ប្រា​​ក់ខែទាហាន រាជ​​ការ​​ស៊ីវិល ដែល​បានច្របាច់​បញ្ចូល​មកក្នុងជួរកងយោធពលខេមរភូមិន្ទ ន​គ​រ​បាល និងប្រជា​ជន​ភៀសខ្លួន​រាប់សែននាក់ ដែលខ្វះជម្រក ខ្វះ​ស្បៀង សម្ភារៈ​ប្រើ​ប្រាស់ ដី​សម្រាប់​ធ្វើ​កសិកម្ម។ សង្រ្គាមនៅបន្តបន្ទច់បង្អាក់ រារាំង និងបំផ្លាញ​ការអភិវឌ្ឍ​ជាតិ​គ្មាន​​ឈ​ប់​​ឈរ និង​បន្សល់នូវជនពិការ ស្រ្តីមេម៉ាយ បុរស​ពោះ​ម៉ាយ ក្មេងកំព្រា និង​ទុរគត​ជនរា​ប់​មិ​ន​អ​ស់​។ប៉ុន្តែក្រោម​យុទ្ធសាស្រ្ត ឬគោល​នយោ​បាយ ឈ្នះ ឈ្នះ របស់​សម្តេចតេជោ​នា​យក​រ​ដ្ឋ​ម​ន្រ្តី​ ហ៊ុន សែន ចាប់ពី​ខែកុម្ភៈ ឆ្នាំ១៩៩៦ ដែលចាប់ផ្តើម​ពីតំបន់​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទីបំ​ផុត​ក​ម្ពុ​ជាទទួល​បាននូវសុខសន្តិភាពពេញលេញ​ទូទាំង​ប្រទេសនៅចុងឆ្នាំ១៩៩៨។ ក. សន្តិភាពសម័យអង្គរ សម័យអង្គរ ត្រូវបានអ្នកប្រវត្តិសាស្ត្រ កំណត់ថា គិតចាប់ពីរជ្ជកាលព្រះបាទ​ជ័យវម៌្ម ទី២ គឺ​ឆ្នាំ​៨​០២ នៃគ.ស រហូតដល់រជ្ជកាលព្រះបាទជ័យវម៌្មទី៧ គឺសតវត្សរ៍​ទី១៣ បន្ទាប់​ពី​ព្រះ​បា​ទ​ជ័​យ​វម៌្ម​ទី៧ បាត់ព្រះកាយដោយ​មិន​ដឹង​មូលហេតុ។ សម័យ​កាលនេះ ទោះ​បី​មា​ន​ម​ហា​ក្សត្រ​ខ្លាំ​ង​ពូ​កែ​ច្រើនអង្គក្តី ប៉ុន្តែ សង្រ្គាមនៅតែ​កើតឡើងញាំញីព្រះ​រាជា​​ណាចក្រជារៀងដរាប។
ដូច្នេះ ស​ន្តិ​​ភាព និងក្តីសុខរបស់​ប្រជារាស្ត្ររបស់ប្រទេសនៅតែកើតឡើង។ សន្តិភាព នៅ​ក្នុ​ង​ព្រះ​ន​គ​រ​ទាំ​ងមូលយូរបំផុត៥០ឆ្នាំ។ រយៈពេលជាង៤០០​ឆ្នាំ​នេះ គឺពីឆ្នាំ៨០២ ដល់១២១១ មហាក្សត្រ​គ្រប់ៗ​អង្គ ​ធ្វើយ៉ាងណារក្សា​ឱ្យ​​នគរ​មានសុខ​សន្តិភាពជាមុន​សិន​ដែរ ទើបព្រះអង្គ​ចាប់​ផ្តើមអភិវឌ្ឍន៍។ ដើ​ម្បី​ឱ្យគេ​ទទួ​ល​ស្គា​​​ល់ ពីឫទ្ធិអំណាច​របស់ទ្រង់ ក្នុងគោល​ដៅ កសាង​ព្រះនគរ ព្រះ​បាទជ័យវម៌្មទី២ ក្រោយពី​ឈ្នះ​​សត្រូវ​​របស់ព្រះអង្គ នៅឆ្នាំ​៨០២ ព្រះអង្គបាន​ធ្វើព្រះរាជពិធីរាជា​ភិសេក ដោ​យប្រ​កា​ស​ជា​ព្រះ​​ទេវៈជា​ស្តេច​ទេវតា ហើយព្រះអង្គបានកសាង រាជធានី​ដ៏ល្បីល្បាញ នៅ​លើខ្នង​ភ្នំ​គូ​លែ​ន​។​

ក្សត្រ​ក្រោយៗមកទៀត ដូចជាព្រះបាទ សុរិយវម៌្ម ​ទី២ ព្រះអង្គត្រូវរក្សា​សន្តិភាព​ប្រ​មាណ​ជា​ង​​៤០ឆ្នាំ ដើម្បី​កសាងអង្គរវត្តដ៏ល្បីល្បាញ។ ចំណែកឯព្រះ​បាទ​ជ័យ​វម៌្មទី៧ ព្រះអង្គត្រូវរង់​ចាំ រយៈ​ពេល​១៨ឆ្នាំ ដើម្បីបញ្ចប់​សង្រ្គាម និងចំ​ណាយ​ពេលរក្សាសន្តិភាពជាង៥០ឆ្នាំ ដើម្បី​ក​សា​ង​​​ប្រា​សាទបាយន្ត និងប្រា​សាទ ដទៃជាច្រើនទៀត ធ្វើឱ្យរជ្ជកាល​នៃម​ហាក្ស​ត្រច​ន្លោះ​ពី​ឆ្នាំ​៨​០​២ ដល់ឆ្នាំ​១២១១ កម្ពុជាក្លាយជាអាណា​ចក្រ ឬ​ចក្រ​ភពអង្គរ ឬ​ចក្រភពខ្មែរ ដ៏ល្បីល្បា​ញខ្ទ​រ​ខ្ទា​រ​។
ខ.សន្តិភាពពីសម័យក្រោយអង្គរ ដល់សម័យបារាំង​សម័យក្រោយអង្គរ ឬដែលប្រវត្តិវិទូហៅថា សម័យលង្វែក គឺកម្ពុជា ហាក់​ធ្លាក់​ចូល​ទៅ​ក្នុ​ងកលិយុគមហា​វិនាសកម្មគួរឱ្យរន្ធត់ ព្រោះពីរជ្ជកាលក្សត្រ​មួយ​ទៅក្សត្រ​តែ​​ង​តែ​កើ​ត​ឡើ​ង​នូ​​វចម្បាំងរាំងជល់ជាប់គ្មានដាច់។ សម័យ​លង្វែក ទោះបីជាព្រះបាទច័ន្ទរាជា បា​នប​ញ្ចប់​សង្រ្គា​ម​ ដោយយកឈ្នះលើហ្លួងព្រះ​ស្តេច​កន នៅឆ្នាំ១៥២៧ ប៉ុន្តែ សុខសន្តិភាពទាំងស្រុងក៏មិ​ន​សូ​វ​មា​នដែរ ដោយហេតុថា មានការយាយី ពីបណ្តារដ្ឋអាយុធ្យា និងលាវ។
ដោយ​សារ​សង្រ្គាម និ​ង​​រាំងជល់ កើតឡើងជាញឹកញាប់ ធ្វើឱ្យរជ្ជកាល នៃសម័យលង្វែក ពុំសូវមានលទ្ធភាព​កសាង ឬ​ស្ថាបនា​នគរឱ្យបានដុំកំភួន ដូចសម័យមុនៗទេ ជាពិ​សេស ក្រោយការ​សោយទិវ​ង្គ​ត​ព្រះ​បា​ទ​ច័ន្ទរាជា និងបន្ទាប់​ពីការឡើង​គ្រងរាជរបស់ព្រះបាទ​សុរិ​យោ​ពណ៌ រហូត​ដ​ល់សៀមវា​យ​បែ​ក​ល​ង្វែកនៅអំឡុង​ឆ្នាំ១៥៩៤ ធ្វើឱ្យវិនាស​បែក​បាក់​ខ្ចាត់​ខ្ចាយ។ ការបែក​បាក់ផ្ទៃក្នុ​ង​ដោ​យ​កា​រ​ដ​ណ្តើ​មរាជផង ដោយសង្រ្គាម​ឈ្លាន​​​ពានផង បណ្តាលឱ្យខ្មែរវិនាស​ហិន​ហោច ព្រាត់​ប្រា​ស​ជិ​ត​៥​០០ឆ្នាំ រហូត​ដល់​សម័យ​អាណាព្យាបាលបារាំងឆ្នាំ១៨៦០ ទើប​ជីវិត​​ខ្មែរ​មាន​លំនឹងខ្លះៗ។

​ការចូលមកដល់របស់អាណាព្យាបាលបារាំង ក្រោយពីមានការស្នើសុំអ​ន្តរា​គ​ម​ន៍​បន្ត​ពី​ព្រះ​បាទអង្គដួង របស់ព្រះបាទ នរោត្តម ក្នុងការស្នើឱ្យអធិរាជ​ណាប៉ូល​លីអុងទី៣ ជួយការពារ​ក​ម្ពុជា ពីការប៉ុនប៉ងលេបយកទឹកដីកម្ពុជា ពីពួក​បច្ចាមិត្ត​ជិត​ខាង បារាំងពុំបានធ្វើឱ្យកម្ពុជា មា​ន​សុខសន្តិភាព១០០%ទេ​។ កម្ពុជា​នៅតែ​ទទួលរងនូវការ​គំរាម​​កំហែង​ពី​សត្រូវតែ​កាត់​ប​ន្ថ​យ​បា​នខ្លះ ធ្វើឱ្យកា​រអភិវឌ្ឍ​ប្រទេស​មានភាព​យឺត​​យ៉ាវ​​ហើយដូចដឹងមកហើយថា ក្នុង​ស​ម័យ​កា​ល​នោះ ប្រជា​ជនខ្មែរ​ទូទាំង​ប្រទេស មានចំនួនតែជាង៨សែន​នាក់(៨០០ ០០០) ក្នុងកា​រ​រ​ស់​នៅ​​​រាជធានីភ្នំ​ប្រជា​ជន​កម្ពុជា មានចំនួនតិចជាងអ្នកដែលរស់​នៅរាជ​ធានីឧដុង្គ ក្រៅ​ពី​នេះ មា​ន​​ជ​ន​ជាតិ​អឺរ៉ុប ម៉ាឡេស៊ី ភូមា កូឡា ចិន និង​យួន។ល។ ចូលមករកស៊ី និង​ធ្វើ​ពាណិជ្ជ​កម្ម។
សូម្បីនៅឆ្នាំបន្តបន្ទាប់មកទៀត ជនជាតិអឺរ៉ុប បានកើន​ឡើង​​ដល់​១៦០០នាក់ ប្រជា​​ពល​រ​ដ្ឋ​ខ្មែ​រ​នៅ​អតីតរាជធានីឧដុង្គ មាន​ចំនួន​​មួយ​ម៉ឺន​នាក់ និង​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​២៥០០០​នា​ក់​ប៉ុ​ណ្ណោះ។ សេដ្ឋកិច្ច​កម្ពុជា ក៏ស្ថិត​នៅ​ក្នុងសភាពត្រដាបត្រដួស ព្រោះទាំងប្រជាជន ទាំងប្រ​ទេ​ស ហាក់​​កំពុង​ស្ថិត​ក្នុង​ស្ថានភាពទ្រុឌទ្រោមដោយសារសង្រ្គាមនៅ​ឡើយ។នៅអំឡុង នៃ​កា​រ​គ្រ​ប់​គ្រង​របស់បារាំងជិត​១០០ឆ្នាំ កម្ពុជាក៏នៅតែកើតមាននៅ​ការប្រឆាំង​ជំទាស់ និង​ចម្បាំង​​រាំ​ង​​ជល់មិនលស់ពេល​ដែរ រហូតដល់ថ្ងៃដែលកម្ពុជា ទទួល​បានឯករាជ្យ​ពី​អាណា​និគ​មនិ​យម​បា​រាំ​ង ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។​គ.សន្តិភាពក្រោយសម័យបារាំង ដល់បច្ចុប្បន្ន​បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជា​ក្រោ​​មការដឹកនាំរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ក៏ទទួ​ល​បាន​នូវសុខ​សន្តិ​ភា​ព​មួ​យ​​អន្លើហើយការអភិវឌ្ឍន៍ប្រទេសក្រោម​ជំនួយ​​ពីមិត្តបរទេស មានអាមេរិក និងក្រោ​យ​ម​ក​ប្រ​ទេ​សចិន ធ្វើឱ្យសេដ្ឋកិច្ចលូតលាស់​ជឿនលឿនគួរឱ្យ​កត់​សម្គាល់​។

កម្ពុជា មានរោ​ង​ច​ក្រ​ដំ​ឡើ​ង​កង់ រោង​ចក្រ​ផលិត​សម្បកកង់រថយន្ត រោងចក្រដំឡើងត្រាក់ទ័រ រោងចក្រផលិត​កែវ រោង​ច​ក្រ​​ផលិត​ក្រណាត់ និងរោងចក្រត្បាញភួយ។ ព្រះរាជាណាចក្រកម្ពុជា របស់ព្រះ​ករុណា ព្រះ​បា​​ទ នរោត្តម សីហនុ មានអាយុ១៧ឆ្នាំ ក៏ដួលរលំទៅវិញ បន្ទាប់ពី​លោក លន់ នល់ និង​ព្រះ​អ​ង្គ​​​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដឹក​​នាំ​ធ្វើរដ្ឋប្រហារ​ទម្លាក់ព្រះ​អង្គចេញពីអំណាច។ ចាប់ពីពេលនោះមក កម្ពុជា ក៏ធ្លាក់ចូលទៅក្នុង​ភ្លើងសង្រ្គាម រវាង​ខ្មែរនិងខ្មែរ ហើ​យសុ​ខស​ន្តិ​ភា​ព ក៏ឃ្លាតឆ្ងាយពីប្រជាជន និង​ទឹកដី។ ការ​វិនាស​ហិនហោច ក៏បានកើតឡើង​ក្នុង​​ផ្ទៃប្រ​ទេ​ស​​​កម្ពុជាធ្ងន់ធ្ងរទៅៗ។
សង្រ្គាម​បាន​បន្តរហូត ដែលត្រឹមតែរយៈពេល៤ឆ្នាំ សង្រ្គាមផ្ទៃក្នុង ឬ​ស​ង្រ្គាម​ស៊ីវិល បាន​បណ្តាលឱ្យជនកម្ពុជា ទាំងកងទ័ព និងប្រជាជនស្លាប់ប្រមាណ​៨០ម៉ឺន​នាក់ នេះ​មិន​ទាន់គិតពី​ការបាត់​ខ្លួន និងរងរបួសផងទេ។ ៥ឆ្នាំ បន្ទាប់ពី​រដ្ឋប្រហារ ឬ​ក្រោយ​ពី​កា​រឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម ប៉ុល ពត កម្ពុជា​កាន់តែធ្លាក់​ទៅក្នុងកលិយុគ ដ៏​គ្រោះ​ថ្នាក់ថែមទៀត។

សុខសន្តិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវ​វាចា កាន់តែ​ឃ្លា​ត​ឆ្ងា​យ​ពី​ក​ម្ពុ​ជា​។ មនុស្សទាំងអស់ទូទាំងប្រទេស​គ្មានសិទ្ធិ​អ្វី​ទាំងអស់ គឺរស់នៅក្នុងស្ថានភាពភ័យខ្លាច ត​ក់​ស្លុត ព្រួយបារម្ភគ្រប់​ដង្ហើម​​ចេញចូល។ សិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន សូម្បីសិទ្ធិជ្រើសរើស​គូស្រករ ក៏​ត្រូវ​​ដក​​ហូត​ទាំងស្រុង សុខសន្តិភាព ចន្លោះ​ពីឆ្នាំ​១៩៧៥ ដល់ឆ្នាំ១៩៧៩ ត្រូវបាន​បាត់​បង់ទាំងស្រុងពី​ប្រជាជន និ​ង​ប្រ​ទេស​​កម្ពុជា។

ក្រោយឆ្នាំ១៩៧៩ ទោះបី​សន្តិភាព មិនទាន់មានពេញលេញ ព្រោះ​តែ​នៅ​តំ​ប​ន់​​មួយ​នៅមានការប្រយុទ្ធគ្នា ប៉ុន្តែ សិទ្ធិ​សេរីភាព និងអ្វីៗ​គ្រ​ប់​យ៉ាង​ត្រូវ​បាន​ប្រ​គ​ល់​ជូ​ន​ប្រ​ជា​ជ​ន​វិញ ជា​ពិ​សេស​ក្រោយ​​ការអនុវត្តគោល​នយោ​​បាយ​ ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ក្នុ​ង​​ការ​បញ្ចប់​​សង្រ្គាម​ទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ទើបសង្រ្គាម​រលាយ​សាប​​​សូន្យ​ពី​ទឹក​ដីកម្ពុ​ជា​រៀ​ង​រហូត​មក។ តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ការអនុវត្តគោល​នយោ​​បាយ ឈ្នះ ឈ្នះ បានចាប់ផ្តើម​នៅអំឡុង​ខែកុម្ភៈ ឆ្នាំ១៩៩៦ ចេញពីតំបន់​ឱរ៉ាល់ ដែល​កាន់កាប់​ដោ​យ​លោ​ក កែវ ពង្ស។

អត្ថបទដែលជាប់ទាក់ទង