ឈ្វេងយល់ពីសមិទ្ធិផល “ស្ពានជ្រៃធំ” ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីការឈ្វេងយល់ពីសមិទ្ធិផល “ស្ពានជ្រៃធំ” ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល៖
– បណ្ដោយស្ពាន៖ ៤២៨ម៉ែត្រ
– បើកការដ្ឋានសាងសង់៖ ១៤/មករា/២០១៤ ក្រោមអធិបតីភាព សម្ដេចតេជោ
– សម្ពោធដាក់ឱ្យប្រើប្រាស់៖ ១៣/កុម្ភៈ/២០១៧ ក្រោមអធិបតីភាព សម្ដេចតេជោ
សមិទ្ធិផលស្ពាននេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើនផងដែរ៕