អង្គការសហប្រជាជាតិ៖ ការហាមប្រាមទៅលើការអប់រំ និងការងាររបស់ស្ត្រី ធ្វើឱ្យអាហ្វហ្គានីស្ថាននៅឯកោ
កាប៊ុល៖ តំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក Markus Potzel បានឲ្យដឹងថា អាហ្វហ្គានីស្ថានអាចត្រូវបានដាក់បញ្ចូលទៅក្នុងសហគមន៍អន្តរជាតិ ប្រសិនបើបញ្ហានៃការអប់រំស្ត្រី និងការងាររបស់ពួកគេសម្រាប់អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអង្គការអង្គការសហប្រជាជាតិ។
ថ្លែងទៅកាន់ UN News លោក Markus Potzel បានឲ្យដឹងនៅក្នុងសុន្ទរកថាថា ស្ត្រីមានសិទ្ធិចូលរួមក្នុងសង្គម និងបានជំរុញឱ្យពួកតាលីបង់បំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន រួមទាំងការធានាសិទ្ធិទទួលបានការអប់រំ និងការងារសម្រាប់ប្រជាជនរបស់ខ្លួន។
តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអាហ្វហ្គានីស្ថានបានស្នើឱ្យក្រុមតាលីបង់លុបចោលការរឹតបន្តឹងលើស្ត្រីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Markus Potzel បានឲ្យដឹងថា បើមិនដូច្នេះទេ វាតែងតែមានស្រមោលលើទំនាក់ទំនងរបស់ប្រទេសអាហ្វហ្គានីស្ថានជាមួយសហគមន៍អន្តរជាតិ។
លោក Markus Potzel បានបញ្ជាក់បន្ថែមទៀតថា UNAMA កំពុងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការ និងជួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានឱ្យរួចផុតពីភាពឯកោ។
លោកបានបន្តថា យើងគិតថាភាពឯកោមិនមែនជាជម្រើសទេ យ៉ាងហោចណាស់មិនមែនជាជម្រើសដ៏ល្អសម្រាប់អនាគតនៃប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមអ្នកជំនាញនយោបាយ អាហ្វហ្គានីស្ថានអាចយកឈ្នះលើភាពឯកោផ្នែកនយោបាយរបស់ខ្លួន ដោយធ្វើតាមការទាមទារស្របច្បាប់របស់សហគមន៍អន្តរជាតិ។
លោក Wahid Faqiri អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិបានឲ្យដឹងថា បញ្ហារបស់ប្រទេសអាហ្វហ្គានីស្ថានគឺជាបញ្ហាផ្ទៃក្នុង នយោបាយ និងទាក់ទងនឹងរដ្ឋឥស្លាម។
កន្លងមក ក្រុមតាលីបង់ធ្លាប់បានបញ្ជាក់ថា បញ្ហាស្ត្រីនៅអាហ្វហ្គានីស្ថាន គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេស ហើយស្ថាប័ន និងប្រទេសផ្សេងទៀតមិនគួរលូកដៃចូលឡើយ។
ប្រភព៖ ANI News
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]