**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម សក់ សេដ្ឋា៖ ៥ឆ្នាំមកនេះ កម្ពុជាសម្រេចជោគជ័យជាច្រើន បើទោះបីពិភពលោកកំពុងប្រឈម បញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជា

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់ និងមានមោទនភាព ទាំងនៅក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជា ទាំងផ្នែកនយោបាយ សន្តិសុខ និងគ្រោះធម្មជាតិជាច្រើនដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ បានធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាសកល។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ដ្រីនៃអង្គភាពគ្រប់គ្រងគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ដថា ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

ឯកឧត្តម បន្ថែមថា ក្នុងក្របខណ្ឌផ្ទៃក្នុង យើងបានចាត់វិធានការចាំបាច់នានាដោយជោគជ័យទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជំនន់ទឹកភ្លៀង ក៏ដូចពីវិបត្តិសាកលផ្សេងទៀត មានដូចជា ការកើនឡើងតម្លៃទំនិញ ប្រេងឥន្ធនៈ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច ជាដើម។

ជាថ្មីម្ដងទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំនេះ ក្រសួងមហាផ្ទៃ ក៏បានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធការថែរក្សា និងការការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ការងារអត្តសញ្ញាណកម្ម ការងារអន្តោប្រវេសន៍ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀន ការគ្រប់គ្រងពន្ធនាគារ ការគ្រប់គ្រងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលតាមវិធានការច្បាប់ ក៏ដូចការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។

ជាមួយគ្នាដែលនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ការសម្រេចបានសមិទ្ធផលគួរឱ្យមោទនៈទាំងនេះ គឺដោយសារមានការណែនាំ និងការគាំទ្រប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទាំងផ្នែកគោលនយោបាយ ការពង្រឹងស្ថាប័ន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ៕

អត្ថបទដែលជាប់ទាក់ទង