**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម សាយ សំអាល់៖ កម្ពុជា មិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានោះទេ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ។ ការដែលបំផុសមិនឲ្យទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺឲ្យប្រជាពលរដ្ឋបោះបង់សិទ្ធិក្នុងការបញ្ចេញមតិ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន​៨ គឺឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្តូងថ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម សាយ សំអាល់ សូមសមាជិក-សមាជិកបក្ស បន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបង្រួបបង្រួមផ្សះផ្សារជាតិ បញ្ចប់សង្គ្រាមស្វែងរកសុខសន្តិភាព ស្ថេរភាព ជូនប្រទេសនិងប្រជាជនលម្ពុជាទាំងមូល និងនាំមកនូវការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ធានានិរន្តរភាពរដ្ឋបាលសាធារណៈ ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សង្គមជាតិ លើកកម្ពស់ស្មារតីសាមគ្គីឯកភាពជាតិ និងការពារស្ថិរភាពនយោបាយ ដោយត្រូវលប់បំបាត់ចោលជាអចិន្ត្រៃយ៍នូវនយោបាយជ្រុលនិយមគ្រប់ទម្រង់ចេញពីសង្គមជាតិ គឺជាកត្តាចាំបាច់ដើម្បីកម្ពុជាអាចបន្តដំណើរនៅលើមាគ៌ាឆ្ពោះទៅរកអនាគតបវររុងរឿង ហើយត្រូវបន្តអភិវឌ្ឍសមត្ថភាព និងការធ្វើទំនើបកម្មកងកម្លាំងគ្រប់ប្រភេទ ដើម្បីពង្រឹងតួនាទីស្នូលក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ របបរាជានិយម លទ្ធិប្រជាធិបតេយ្យ ព្រមទាំងឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំយកអស់កម្លាំងកាយ-ចិត្ត ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ហើយភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្ររបស់សមាជិក-សមាជិកា ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍លើកទឹកចិត្ត សូមសមាជិក-សមាជិកា ទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះបេសកកម្មរបស់ខ្លួន ព្រោះថាគណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ដោយបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ធ្វើយ៉ាងណានាំមកនូវសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ និងកីឡា»។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុបាននឹងកំពុងប្រែក្លាយមុខមាត់ថ្មី ជាប៉ូលសេដ្ឋកិច្ចទី២បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានទាក់ទាញវិនិយោគិនមកបណ្តាក់ទុកជាបន្តបន្ទាប់ ពិសេសជាខេត្តមួយដែលបានរកចំណូលយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យគ្រប់ផ្នែកជំនាញនិងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាគូសវាសផ្នែកសេដ្ឋកិច្ចណាមួយនៅក្នុងខេត្តកំពង់សោម ទាក់ទាញវិនិយោគបរទេសបន្ថែមទៀត ដើម្បីប្រែក្លាយខេត្តមួយនេះឲ្យកាន់តែមានការរីកចម្រើន និងជាខេត្តសេដ្ឋកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង