ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់កុមារា ធី ដេវីត មានបញ្ហាជើងជង្អើតពីកំណើតពិបាកក្នុងការដើរ
ភ្នំពេញ៖ កុមារា ធី ដេវីត អាយុ ៤ឆ្នាំ មានទីលំនៅ ភូមិតាមើន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានបញ្ហាជើងជង្អើតពីកំណើតពិបាកក្នុងការដើរ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនគាត់មកទទួលការព្យាបាល នៅផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិ។
ក្រោយពីទទួលបានការវះកាត់យ៉ាងយកចិត្តទុកដាក់ ពេលនេះកុមារាបានទទួលបាន ជោគជ័យនូវការវះកាត់ដំណាក់កាលដំបូង រួចបានអនុញ្ញាតអោយចេញទៅផ្ទះសិន និងរងចាំទទួលការព្យាបាលដំណាក់កាលបន្តបន្ទាប់ទៀត ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។