មន្ត្រីជាន់ខ្ពស់កម្ពុជា ជួបទូតអាមេរិក ពិភាក្សាផ្តោតលើទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ជំនួបពិភាក្សានេះផ្តោតទៅលើទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សន:ជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ៕