**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ អគារស្នាក់ការកណ្តាល ប.ស.ស. ថ្មីជាអគារបែបទំនើប ដែលអាចបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ និងផ្តល់ទំនុកចិត្តជូនសមាជិករបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននូវសំណង់អគារដ៏ធំស្កឹមស្កៃមានកម្ពស់២១ជាន់ បំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងអគារបែបទំនើប ក្នុងការបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសការផ្តល់សេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយសមិទ្ធផលទាំងនេះ កើតចេញពីម្លប់នៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។

ការថ្លែងកោតសរសើរខាងលើនេះ ស្ថិតក្នុងឱកាសដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការកណ្តាល ប.ស.ស. ថ្មី នៅព្រឹកថ្ងៃទី៦ ខែកក្កដដា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា៖ អគារដ៏ធំស្កឹមស្កៃនេះ គឺជាវឌ្ឍនភាពដែលកើតចេញ ពីការខិតខំប្រឹងប្រែងរបស់ ថា្នក់ដឹកនាំ អង្គភាព ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសគឺឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ប.ស.ស. ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដឹកនាំអង្គភាពមួយនេះ តាំងពីថ្ងៃកកើតដំបូងរហូតដល់បច្ចុប្បន្ន និងសម្រេចបានជាលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព ចីរភាព សមធម៌ និងបរិយាបន្ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែចាត់ទុកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្តទៀតថា៖ ប្រព័ន្ធគាំពារសង្គមកម្ពុជា គឺជាសរសរស្ដមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសឱ្យមានភាពធនរឹងមាំ និរន្តរភាពសមធម៌ និងបរិយាបន្ន ព្រមទាំងជួយអភិវឌ្ឍន៍សង្គមជាតិ ស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាល។ ហេីយក្នុងក្របខណ្ឌជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ បានកំណត់យកអភិបាលកិច្ចល្អជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងប្រព័ន្ធគាំពារសង្គម ព្រមទាំងមានការកំណត់ដោយបែងចែកមុខងារស្ថាប័នពាក់ព័ន្ធជា៣កម្រិតដោយរួមមាន៖ (១).កម្រិតគោនយោបាយ (២).កម្រិតនិយ័តករ និង (៣).កម្រិតប្រតិបត្តិករ ដែលក្នុងនោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាប្រតិបត្តិករក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាផងដែរ។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា៖ អគារស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ថ្មីនេះមានកម្ពស់ ២១ជាន់ មានទំហំ ៥៤ ០០៣ម៉ែត្រក្រឡា នៅលើទីតាំងដីដែលមានផ្ទៃក្រឡាសរុប ៣០ ៣១៣ម៉ែត្រក្រឡា ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ, ប្រព័ន្ធគ្រប់គ្រងអគារ, ប្រព័ន្ធត្រជាក់, ប្រព័ន្ធគ្រប់គ្រងទឹក, អគ្គីសនី, ប្រព័ន្ធគ្រប់គ្រងសាលប្រជុំ, ប្រព័ន្ធគ្រប់គ្រងទិន្នន័យ, គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ព័ន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង ១ ០៤០ម៉ែត្រ ដើម្បីឱ្យស្របតាមកំណើនទំហំការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងអាចធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផ្តល់សេវា និងអត្ថប្រយោជន៍ជូនសមាជិកខ្លួន។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងទៀតថា៖ អគារស្នាក់ការកណ្តាល ប.ស.ស. ថ្មីនេះ ជាសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមកាន់តែរឹងមាំ ទូលំទូលាយ ប្រកបដោយនិរន្តភាព ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។ អគារស្នាក់ការ ប.ស.ស. ដ៏ល្អនេះជាកេរ្តិ៍ដំណែលនៃសម័យតេជោសម្រាប់ជំនាន់ក្រោយប្រើប្រាស់និងអភិវឌ្ឍបន្ត។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តទៀតថា៖ ស្របពេលមានភាពរីកចម្រើន ដោយឈរលើមូលដ្ឋានសមិទ្ធផលចម្បងៗ ដែលបានសម្រេចដោយជោគជ័យយ៉ាងត្រចះត្រចង់កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ទិសដៅជាយុទ្ធសាស្ត្រដូចខាងក្រោម ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមដូចជា៖

១-បន្ដពង្រឹងប្រព័ន្ធសន្ដិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការពង្រឹងបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

២-បន្ដអនុវត្តគោលនយោបាយតម្រូវ ឱ្យនិយោជកមានកាតព្វកិច្ចបង់ភាគទានជំនួសកម្មករនិយោជិត ១០០% សម្រាប់របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនិងបន្ដសិក្សាសមិទ្ធិលទ្ធភាពរៀបចំដាក់ឱ្យដំណើរការផ្នែកនិកម្មភាពការងារ។

៣-បន្ដអនុវត្តគោលនយោបាយរដ្ឋបង់ភាគទានជំនួសមន្ដ្រីសាធារណៈ ចំពោះរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោជន និងបង់ជំនួសអតីតមន្ដ្រីរាជការ និងអតីតយុទ្ធជនព្រមទាំងអ្នកនៅក្នុងបន្ទុកចំពោះរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។

៤-រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្ដិសុខសង្គមដល់សហគ្រិន និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃផ្សេងទៀត។

៥-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកការគ្របដណ្ដប់របបសន្ដិសុខសង្គមដល់បុគ្គលក្នុងវិស័យសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក។

៦.ជំរុញការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីរបស់បេឡាជាតិសន្តិសុខសង្គម ក្នុងការសិក្សាគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍ និងពង្រីករបបសន្តិសុខសង្គម និងការរៀបចំផែនការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលផ្តល់ផលប្រយោជន៍ដល់សមាជិកបេឡាជាតិសន្តិសុខសង្គម។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយសការងារជូនដល់ថ្នាក់ដឹកនាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ ប.ស.ស. ដែលមានស្នាដៃក្នុងការបំពេញការងារជូនអង្គភាពមួយនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង