**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ការចូលមករួមរស់ជាមួយបក្សប្រជាជន ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារបក្សមានគោលនយោបាយល្អបំផុត

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមាជិកអចិន្ត្រៃយ៍គណៈកម្មការ កណ្តាលគណបក្សប្រជាជន, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានថ្លែងថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាគឺ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយល្អបំផុត និងបានសម្រេចនូវសមិទ្ធិផលធំៗជាច្រើន សម្រាប់លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការអភវិឌ្ឍប្រទេសជាតិយើង។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្ស និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាប្រចាំឃុំក្រាំងយ៉ូវ រួមទាំង សមាជិកគណបក្សចូលរួមជាង ៨០០នាក់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសមាជិកគណបក្សចូលរួមថ្មីចំនួនជិត ២០០នាក់ ដែលស្នើមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបានសំដែងនូវសេចក្តីរីករាយ ដែលបានសកម្មជនគណបក្សប្រជាជនយើង ដែលគឺជាអ្នកស្មោះស្ម័គ្របំផុត សកម្មបំផុត មុះមុតអង់អាច និងក្លាហានបំផុតរបស់គណបក្សប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវីញថា ការដង្ហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកស្អាង កាលពីថ្ងៃទី១ កក្កដា កន្លងមកនេះ ជាឱកាសបង្ហាញពីសមាជិកភាព ក៏ដូចជា កំលាំងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅរកភាពជោគជ័យសាជាថ្មី ដោយសារតែសមាជិកបក្សបានសំដែងនូវការជឿជាក់លើការដឹកនាំ និងលើអ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានកន្លងមក ជាពិសេសការរក្សាបាននូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបេតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិយើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបលើកឡើងផងដែរថា ក្នុងការបោះឆ្នោតខាងមុខ ទោះបីជាពុំមានវត្តមានគណបក្សជំទាស់ (គណបក្សភ្លើងទៀន) ចូលរួមក្តី ក៏គណបក្សប្រជាជនកម្ពុជា មិនជិះសេះលែងដៃដែរ គឺគណបក្សប្រជាជនជានិច្ចកាលខិតខំប្រឹងប្រែង ដើម្បីបម្រើប្រជាជននិងប្រទេសជាតិ រក្សានូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាគឺ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយល្អបំផុត និងបានសម្រេចនូវសមិទ្ធិផលធំៗជាច្រើន សម្រាប់លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការអភវិឌ្ឍប្រទេសជាតិយើង។ ជាក់ស្តែង នៅក្នុងស្រុកស្អាង មានសមាជិកចូលរួមគណបក្សថ្មីចំនួន ១៦០០០នាក់។ ពីមួយថ្ងៃទៅមួយថ្ងៃ គណបក្សប្រជាជនកម្ពុជាគឺកាន់តែរឹងមាំ ដោយសារការជឿទុកចិត្ត និងការកើនចំនួនសមាជិក សមាជិកាបក្ស និងសកម្មជនគណបក្ស»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញា នៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និងដើម្បីជ្រើសរើសមេដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរក្សាបាននូវសុខសន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង