**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តត្បូងឃ្មុំ៖ ប្រទេសជាតិមួយជឿនលឿន ក្លាយជាអ្នកមាន មានសីលធម៍សង្គមខ្ពស់ លុះត្រាតែមានអ្នកចេះដឹងពោរពេញដោយសមត្ថភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រទេសជាតិមួយជឿនលឿន ក្លាយជាអ្នកមាន មានសីលធម៍សង្គមខ្ពស់ លុះត្រាតែមានអ្នកចេះដឹងពោរពេញដោយសមត្ថភាព។

ឯកឧត្ដមបានលើកឡើងបែបនេះនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូក្នុងខេត្តត្បូងឃ្មុំ ប្រមាណ៨០០នាក់ តំណាងគ្រូបង្រៀនជិត៥៣០០នាក់ បង្រៀននៅសាលាប្រមាណជិត៥០០សាលា នៅទូទាំងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ធំ) សាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា បើគ្មានគ្រូបង្រៀនទេ ពិតណាស់មិនមានធនធានមនុស្ស មិនមានអ្នកចេះដឹង ហើយក៏មិនអាចក្លាយជាមន្ត្រីរាជការដែរ នេះជាវីរៈភាពរបស់លោកគ្រូអ្នកគ្រូ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ប្រទេសជាតិមួយជឿនលឿន ក្លាយជាអ្នកមាន មានសីលធម៍សង្គមខ្ពស់ លុះត្រាតែមានអ្នកចេះដឹងពោរពេញដោយសមត្ថភាព។ដូច្នេះសូមឲ្យលោកគ្រូអ្នកគ្រូបញ្ចេញអស់សមត្ថភាព ផ្តល់ឱវាទក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ ធ្វើឲ្យទំពាំងពោរពេញដោយសីលធម៍ គុណភាព ជួយរុញច្រានប្រទេសកម្ពុជាបន្តពង្រឹងពង្រីកលើធនធានមនុស្ស ដែលជាកត្តាស្នូល សម្រាប់អភិវឌ្ឍន៍រីកចម្រើនសង្គមជាតិកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។

សារជាចុងក្រោយទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា ឆន្ទៈលោកគ្រូអ្នកគ្រូ គឺនៅក្នុងក្រអៅបេះដូងសិស្សានុសិស្ស ឪពុកម្តាយ-អាណាព្យាបាលសិស្ស ព្រមទាំងពលរដ្ឋខ្មែរគ្រប់រូប នៅក្នុងសង្គមជាតិទាំងមូលជាដរាប។

បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ក្នុងឆ្នាំសិក្សា២០២២.២០២៣ បុគ្គលិកទូទាំងខេត្តសរុប៥.២៧៩នាក់ ស្រី២.៥២៥នាក់ ក្នុងនោះ ក្របខណ្ឌ(ក) ចំនួន៦៨៨នាក់ ស្រី២១៧នាក់ ក្របខណ្ឌ(ខ) ចំនួន១.៦៨៩នាក់ ស្រី៦៥៤នាក់ ក្របខណ្ឌ(គ) ចំនួន២.៩០២នាក់ ស្រី១.៦៥៤នាក់ ។ ក្នុងនោះ មានគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅចំនួន៩១៤នាក់ ស្រី៤៩៨នាក់ គ្រូបង្រៀន២ថ្នាក់ ២ពេល ចំនួន៥៦៥នាក់ ស្រី៣៣២នាក់ គ្រូបង្រៀនថ្នាក់គួប២កម្រិតចំនួន១៣៧នាក់ ស្រី៥០នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន៧នាក់ ស្រី៣នាក់ គ្រូបង្រៀនក្របខណ្ឌខ្មែរ-ឥស្លាមចំនួន៣១៧នាក់ ស្រី៦៦នាក់ ក្នុងក្របខណ្ឌ(ក)ចំនួន៣៥នាក់ ក្របខណ្ឌ(ខ)ចំនួន២០៥នាក់ ក្របខណ្ឌ(គ)ចំនួន៧៧នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាម ចំនួន៤២នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង