**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ មានការតក់ស្លុត​ ​យ៉ាងក្រៃលែង ចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប​ ដោយសារវះកាត់ពេលឆ្លងទន្លេនៅគ្លីនិកឯកជន​វីរីយ៉ា​ ខេត្តស្វាយរៀង​

ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប​ ដោយសារវះកាត់ពេលឆ្លងទន្លេនោះ​​ នៅថ្ងៃទី​ ៦​ ខែកក្កដា​ ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួម​ អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចាត់មន្ត្រីចូលរួមបុណ្យ​ ៧ថ្ងៃ​ អ្នកស្រី​ សេង​ ធួក​ ​អាយុ​ ៤២ឆ្នាំ​ ដែលបានរងគ្រោះដោយ​ពេទ្យគ្លីនិកឯកជនវីរីយ៉ា​ នៅក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ បានធ្វេីការវះកាត់ពេលឆ្លងទន្លេ​ បណ្តាលឱ្យបាត់បង់ជីវិត​ ក្រោយបញ្ជូនដល់មន្ទីរពេទ្យរុស្ស៊ី​ កាលពីថ្ងៃទី​ ២៩​ ខែមិថុនា​ ឆ្នាំ២០២៣កន្លងទៅ។

ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ​ លោកជំទាវ​ ហួន​ ច័ន្ទបូរ៉ា​ នាយិកានាយកដ្ឋានទំនាក់ទំនង​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលអ្នកម្តាយមនុស្សធម៌​ មានក្តីក្តុកក្តួល​ រន្ធត់ចិត្តក្រៃលែង​ ដែលអ្នកស្រី​ សេង​ ធួក​ មិនអាចទ្រាំនឹងការឈឺឆាប់ដោយសារការវះកាត់ពេលឆ្លងទន្លេ​ និងមិនអាចយកឈ្នះចង្កូមមច្ចុរាជបាន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព​ អ្នកស្រី​ សេង​ ធួក​ បានទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ​។

ជាមួយគ្នានេះ​ លោកជំទាវ​ ហួន​ ច័ន្ទបូរ៉ា​​ ក៏បានពាំនាំនូវប្រសាសន៍របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីលេីកទឹកចិត្តដល់លោក​ ងួន​ សារិន​ ដែលត្រូវជាស្វាមីរបស់​អ្នកស្រី​ សេង​ ធួក​ ត្រូវមានស្មារតីរឹងប៉ឹង​ ខិតខំតស៊ូជម្នះការលំបាកដេីម្បីជីវិតរស់នៅបន្តទៀត​ ជាពិសេសចិញ្ចឹមកូនៗ​ឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់​ ដេីម្បីអនាគតភ្លឺស្វាង។

​លោក​ ងួន​ សារិន​ និងក្រុមគ្រួសារ មានក្តីរំភេីបក្តុកក្តួល​ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ អ្នកម្តាយមនុស្សធម៌​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខ​ លេីកទឹកចិត្ត​ និងជួយសម្រាលការលំបាក​ តាមរយៈការចូលបុណ្យនូវ​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង,​ ទឹកក្រូច​ ៥កេស​ និងថវិកា​ ១០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង