ឯកឧត្តម វេង សាខុន អញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់បងប្អូនប្រជាពលរដ្ឋសមាជិកគណបក្សនៅឃុំចំនួន០២ ក្នុងស្រុកតំបែរ សរុបចំនួន ៤៥០នាក់
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំត្រពាំងព្រីង និងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សរុបចំនួន ៤៥០នាក់។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកតំបែរបានចំនួន ១១,០៥៥នាក់ ស្មើនឹង30%នៃសមាជិក សមាជិកាគណបក្សប្រជាជនទូទាំងស្រុក ៕