ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងណែនាំអំពីរបៀបរបបបំពេញការងារជូនដល់មន្ត្រីរាជការស៊ីវិលដែលទើបនឹងចូលក្របខណ្ឌក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នាព្រឹកថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងណែនាំអំពីរបៀបរបបបំពេញការងារជូនដល់មន្ត្រីរាជការស៊ីវិលដែលទើបនឹងចូលក្របខណ្ឌក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ក្រោមអធិបតីភាព ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាល និងហិញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ៕