នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងរដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញបើកវគ្គបណ្តុះបណ្តាល និស្សិតនាយទាហានសកម្មជំនាន់ទី២៥ និងវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការ ជូនមន្រ្តីឧទ្យានុរក្សជំនាន់ទី៣
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២៥ និងបើកវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការ ជូនមន្រ្តីមុខងារសាធារណរៈជាឧទ្យានុរក្សជំនាន់ទី៣ នៅសាលានាយទាហានសកម្ម នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។