ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សប្រមាណ ១,៨០០នាក់ ក្នុងមូលដ្ឋានឃុំចំនួន២ ក្នុងស្រុកកោះធំ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សប្រមាណ ១,៨០០នាក់ ក្នុងមូលដ្ឋានឃុំពោធិបាន និងឃុំកំពង់កុង នៃស្រុកកោះធំ ខេត្តកណ្តាល និងបានរួបរួមគ្នាជាមួយទឹកមុខស្រស់ថ្លា ហើយប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាថា នឹងគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំប្រទេសជាតិបន្តទៀត។
សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត ៕