លោក ញ៉ាញ់ ជាបហ៊ង អមដំណើរឯកឧត្តម វ៉ី សំណាង ចុះពិនិត្យស្ថានភាពទឹកភ្លៀងជន់លិចលង់ ស្រូវពលរដ្ឋ ក្នុងស្រុកសំរោងទង
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀងជន់លិចលង់ ស្រូវរបស់បងប្អូនពុកម៉ែ ស្ថិតក្នុងឃុំរលាំងគ្រើល និងឃុំធម្មតាអរ ស្រុកសំរោងទង ដោយបណ្តាលមកពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅពេលល្ងាចថ្ងៃទី៦ កក្កដា រយៈពេលជិត ២ម៉ោង ក្នុងកម្រិត ពី ៦០,០ មម ទៅ ១០០,០ មម មួយផ្នែកនៃស្រុកសំរោងទង និងស្រុកគងពិសី ។