តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទទួល ទូកបាឡាចំនួន ១០គ្រឿង គោយន្តកន្ត្រៃ ០១កំប្លេរ វិទ្យុទាក់ទង លើតុ ១២ឈុត វិទ្យុទាក់ទងចល័ត ៥០គ្រឿង ប្រេងសាំង ២ពាន់លីត្រ និងប្រេងម៉ាស៊ូត ២ពាន់លីត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
ជំនួសមុខឲ្យ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភ ឧបករណ៍ និងសម្ភារប្រើប្រាស់ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ។