**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំកិច្ចប្រជុំដកពិសោធន៍គ្រប់គ្រងសន្ដិសុខឯកជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍គ្រប់គ្រងសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន។

ឧត្តមសេនីយ៍ឯក បានណែនាំដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ក្នុងករណីមានរក្សាទុកអត្តសញ្ញាណប័ណ្ណភ្នាក់ងារសន្ដិសុខរបស់ខ្លួន ត្រូវផ្ដល់ជូនមកកាន់ភ្នាក់ងាររបស់ខ្លួនវិញ ដើម្បីអាចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ព្រមទាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលកន្លងមកសហការគ្នាបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានគូសបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាក ដល់ភ្នាក់ងាររបស់ខ្លួនក្នុងថ្ងៃបោះឆ្នោត ហើយត្រូវជំរុញឱ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមករវាងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ដែលផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនជាសេនាធិការ។

ទន្ទឹមនឹងអ្វីដែលបានសហការល្អកន្លងមកនេះ ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក៏បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ត្រូវបន្ដកិច្ចសហប្រតិបត្តិការបែបនេះ ជាពិសេស ត្រូវបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាលពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីឱ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាព ចំណេះ និងជំនាញកាន់តែច្បាស់លាស់ ហើយកាន់តែទទួលបានការគាំទ្រ និងទំនុកចិត្តពីអថិតិជន។

ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានគូសរំលេចបន្ថែមថា ក្រុមហ៊ុនទាំងអស់ ត្រូវពង្រឹងវិន័យដល់ភ្នាក់ងាររបស់ខ្លួន ទាំងអាកប្បកិរិយា ក្រមសីលធម៌ សម្លៀកបំពាក់ ហើយត្រូវគោរពពឱ្យបាននូវលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន។

លើសពីនេះ មិនត្រូវរារាំងដល់កិច្ចប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេស ស្ថាប័នតុលាការជាដើម ផ្ទុយទៅវិញត្រូវផ្ដល់កិច្ចសហការឲ្យបានល្អ។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក៏បានដោះស្រាយ ឆ្លើយតប នូវសំណូមពរមួយចំនួនរបស់ ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បានលើកឡើងក្នុងអង្គពិធី។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឱ្យដឹងថា បច្ចុប្បន្ននេះ ភ្នាក់ងារសន្តិសុខឯកជនកំពុងបម្រើការងារទូទាំងប្រទេសចំនួន ៣១,០៣០នាក់/២៨,៦៨១នាក់ ប្រៀបធៀបទៅនឹងឆមាសទី២ ឆ្នាំ២០២២ កើនឡើង ២,៣៤៩នាក់ ស្មើនឹង៨.១៩% (ស្រី២,៤៤៨/២៣៧៦នាក់ កើនឡើង ៧២នាក់ ស្មើនឹង៣.០៣% ក្នុងនោះរួមមាន៖
-ទី១៖ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសរុបចំនួន ២៨៤/២៦១ក្រុមហ៊ុន កើនឡើង ២៣ក្រុមហ៊ុន ស្មើនឹង៨.៨% មានភ្នាក់ងារសន្តិសុខឯកជន ១៦,១០១/១៤,៩១៩នាក់ កើនឡើង ១.១៨២នាក់ ស្មើនឹង៧.៩២% (ស្រី២.១០៤/២.០៣៧នាក់ កើនឡើង៦៧នាក់ ស្មើនឹង ៣.២៨%)។
-ទី២៖ សហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន ២,០៤៤/១,៩៧១គ្រឹះស្ថាន កើនឡើង ៧៣ទីតាំង ស្មើនឹង៣.៧% ភ្នាក់ងារសន្តិសុខឯកជន ចំនួន ១៤,៩២៩/១៣,៧៦២នាក់ កើនឡើង ១,១៦៧នាក់ ស្មើនឹង ៨.៤៧% ស្រី៣៤៤/៣៣៩នាក់ កើនឡើង ៥នាក់ ស្មើនឹង ១.៤៧% មានគោលដៅ ២,២០៦/២,១៤៤ ទីតាំង កើន ឡើង ៦២ទីតាំង ស្មើនឹង ២.៨៩%៕

អត្ថបទដែលជាប់ទាក់ទង