ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យនូវការអនុវត្តយន្តការការងារ នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស និងនាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យនូវការអនុវត្តយន្តការការងារ នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស និងនាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក
កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន លោក លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រី នៃមូលនិធិជាតិជំនួយសង្គម ៕