លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៧ កក្កដា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ +ជួញដូរ ៥ករណី ឃាត់ ១២នាក់ (ស្រី ០នាក់) +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ (ស្រី ០នាក់) +ប្រើប្រាស់ ៦ករណី ឃាត់ ២៧នាក់ (ស្រី ៣នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែកក្កដា រួមមាន៖ -មេតំហ្វេតាមីន (Ice) = ១៦១,៥៤ក្រាម និង៣កញ្ចប់តូច-មេតំហ្វេតាមីន (Wy) = ៦៤,៩៧ក្រាម-កេតាមីន (Ke) = ៣១,៧៦ក្រាម៕