ឯកឧត្ដម ហ៊ុន ម៉ានី អបអរសាទរ ខួបទី៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអបអរសាទរ ខួបទី ៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៣) ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៨ កក្កដានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ថ្ងៃនេះ យើងអបអរសាទរសម្បត្តិវប្បធម៌ដ៏មានតម្លៃមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌពិភពលោក។ យើងម្នាក់ៗមានតួនាទីថែរក្សាកេរមរតកដ៏អស្ចារ្យរបស់ដូនតាខ្មែរ ទាំងរូបិយ និងអរូបិយឱ្យបានគង់វង្សយូរអង្វែងតទៅមុខ ។