ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំមន្ត្រីរាជការក្រសួង ហាត់ច្រៀង បទនគររាជ ដើម្បីត្រៀមច្រៀងក្នុងពិធីសម្ពោធ វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១
ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានហាត់ច្រៀង បទនគររាជ ដើម្បីត្រៀមច្រៀងក្នុងពិធីសម្ពោធវិមានរំឭក ដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ (Monument aux Morts) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។