ឯកឧត្តម វេង សាខុន ដឹកនាំបើយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅឃុំចំនួន០៣ ក្នុងស្រុកកំពង់សៀម
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំបើកយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅឃុំកោះទន្ទឹម ឃុំកោះរកា និងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានសមាជិកគណបក្សចូលរួមសរុប ជាង ១,០០០នាក់ ៕