**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត

ឯកឧត្តម អ៊ាង សុផល្លែត៖ គោកទី ជាតំបន់មួយដែលរំលឹកពីវិរៈភាព និងប្រវត្តិតស៊ូរបស់សម្តេចថ្នាក់ដឹកនាំ ដែលជាគំរូ និងនិមិត្តរូប នៃចំណុចផ្តើមការកសាងសន្តិភាព និងការអភិវឌ្ឃ

ភ្នំពេញ៖ យើងត្រូវស្វែងយល់ច្បាស់ពីប្រវត្តិសាស្ត្រ ហើយប្រើប្រាស់សច្ចភាពប្រវត្តិសាស្ត្រ ជាមូលដ្ឋានក្នុងការសម្រេចចិត្តនាពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាមកពីភូមិគោកទី និងភូមិស្រឡុង នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិគោកទី ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លើសពីនេះទៀត ឯកឧត្តមក៏បានរំលឹកពីប្រវត្តិភូមិគោកទី ឬតំបន់ពោធិ៍កំបោរ កាលពីសម័យប៉ុលពត ជាតំបន់មួយដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចក្រឡាហោម ស ខេង ធ្លាប់មានអនុស្សាវរីយ៍ឆ្លងកាត់ និងប្រើប្រាស់ជាមូលដ្ឋានក្នុងការតស៊ូ ដើម្បីឈានទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លើសពីនេះទៀតនៅតំបន់នេះមានទីតាំងមួយកន្លែង ដែលពួកខ្មែរក្រហមបានយកប្រជាជនមកសម្លាប់ ដែលបច្ចុប្បន្ននេះផ្លែផ្កាសន្តិភាព បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងសប្បុរសជនមានលទ្ធភាពកសាងចេតិយនៅទីតាំងនោះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអ្នកបានស្លាប់។

ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន បានណែនាំដល់សមាជិក សមាជិកាទាំងអស់៖
– រួបរួមគ្នាថែរក្សាសន្តិភាពដែលយើងមាន ដែលរកបានដោយលំបាក
– រួមគ្នាថែរក្សាសមិទ្ធនានាដែលរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រុមការងារបានកសាងឡើង ដើម្បីទុកឱកាសដល់ក្មេងជំនាន់ក្រោយ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែមទៀត

– ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ត្រៀមឯកសារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ដូចជា ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ លេខរៀងទី១៨ ដើម្បីថែរក្សាសន្តិភាព និង បន្តការអភិវឌ្ឍក្នុងសន្តិភាពទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង