ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់កុមារី ទៀង រត្តី មានបញ្ហាពិបាកញុំាអាហារ និងថប់ដង្ហើមពេលគេង
ភ្នំពេញ៖ កុមារី ទៀង រត្តី អាយុ ៦ឆ្នាំ មានទីលំនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ មានបញ្ហា រលាកសាច់បំពង់ក រុំារ៉ៃ ( Chronic Tonsillitis) ដែលធ្វើអោយគាត់មានបញ្ហា ពិបាកញុំាអាហារ និងពិបាកក្នុងការគេង (ថប់ដង្ហើមពេលគេង) ជាយូរមកហើយ គាត់បានទទួលការពិនិត្យ និងធ្វើការវះកាត់ជូនគាត់ដោយគ្រូពេទ្យTYDA ប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយជោគជ័យ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។