**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ

ឯកឧត្តម ឈួរ សុបញ្ញា៖ សមិទ្ធផលធំជាងគេ គឺសុខសន្តិភាព ដោយសារប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ

ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែក និងឯកឧត្តម ឈាង បាក់ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែក នារសៀលថ្ងៃសៅរ៍ ៦ រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបន្តចុះណែនាំពីការគូសសន្លឹកឆ្នោតដល់ក្រុមបក្សចំនួន ២៦៤នាក់ មកពីភូមិទាំង៦ផ្សេងទៀត ក្នុងឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃុំ។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកគណបក្យប្រជាជនកម្ពុជា ឯកឧត្តម ឈួរ សុបញ្ញា បានលើកឡើងថា សមិទ្ធផលធំជាងគេ គឺសុខសន្តិភាព ដោយសារប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ហើយការអភិវឌ្ឍន៍ទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្ដេជ្ញាខ្ពស់របស់ថ្នាកដឹកនាំ ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនទើបមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នាល់ ទឹក ភ្លើង ដែលបងប្អូនប្រើប្រាស់សព្វថ្ងៃនេះ សុទ្ធតែកើតចេញពីរការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឈួរ សុបញ្ញា បានបន្តថា គណបក្សប្រជាជនកម្ពុជា ការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនថែរក្សាការពារសន្តិភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាបានសុខសន្តិភាពសេរីភាព សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែទៅកាន់សមាជិកបក្សថា នាពេលកន្លងមកនេះ យើងទាំងអស់គ្នាពិតជាបានគិតវាយតម្លៃចំពោះការឃោសនារបស់បក្សផ្សេងៗ ដែលចុះឃោសនា បងប្អូនត្រូវធ្វើការប្រៀបធៀប នូវអ្វីដែលគាត់និយាយ និងប្រៀបធៀបចំពោះដឹកនាំជាក់ស្ដែងរបស់កណបក្សប្រជាជន។ យើងធ្វើការប្រៀបធៀបគ្នា យើងដឹងហើយ អ្នកថាគ្រាន់តែថាទេ តែអ្នកធ្វើបានធ្វើរួចហើយ ហើយបងប្អូនត្រូវពន្យល់អ្នក នៅជិតផ្ទះយើងដែលនៅស្ទាក់ស្ទើរ ឲ្យជួយគាំទ្រគណបក្សប្រជាជនកម្ពុជារបស់យើង។ គណបក្សប្រជាជនមានលេខរៀលលេខ១៨ ដែលមានរូបសញ្ញា«ទេវត្តាបាចផ្កា»។

ឯកឧត្តម ឈួរ សុបញ្ញា ក៏បានអំពាវនាវឲ្យសមាជិកទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយសូមកុំជឿការញុំញ៉ុងអ្នកផ្សេងថា មិនបាច់ទៅបោះឆ្នោត ពេលទៅបោះឆ្នោតបើស្រឡាញ់គូសឲ្យបានច្រើន មិនត្រូវទេ ហើយឯកឧត្តមក៏បានបង្រៀន របៀបគូសសន្លឹកឆ្នោតដល់សមាជិកសមាជិការផងដែរក្នុងឱកាសនោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង