ឯកឧត្តម វេង សាខុន ដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាបក្សមូលដ្ឋាន ដង្ហែរក្បួនឃោសនាលើកទី២ នៅឃុំសេដា ស្រុកតំបែរ ដែលមានសមាជិកចូលរួមសរុប ៨០០នាក់
ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាបក្សមូលដ្ឋាន ដង្ហែរក្បួនឃោសនាលើកទី២ នៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានសមាជិកគណបក្សចូលរួមសរុប ៨០០នាក់។
បន្ទាប់ពីមានមតិសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ក្បួនដង្ហែរបានចាប់ផ្តើមចេញពីស្នាក់ការគណបក្សឃុំសេដាឆ្ពោះទៅកាន់គោលដៅដែលបានគ្រោងទុក។
សូមជម្រាបជូនថា យុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នាព្រឹកថ្ងៃ៩ ខែកក្កដា ឆ្នាំ២០២៣នេះ ទូទាំងស្រុកតំបែរបានរៀបចំឡានធំ តូច ចំនួន ៩៦គ្រឿង ម៉ូតូចំនួន ១៤០គ្រឿង និងមានសមាជិកគណបក្សចូលរួមសរុប ៣,០០០នាក់ផងដែរ ៕