ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំក្រុមការងារ សមាជិក សមាជិកាបក្សឃុំក្រែកចំនួន ៥០០នាក់ ចូលរួមក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោត លើកទី២ ក្នុងមូលដ្ឋានស្រុកពញ្ញាក្រែក
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រែក នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ សមាជិក សមាជិកាបក្សឃុំក្រែកចំនួន ៥០០នាក់ ចូលរួមក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ ក្នុងមូលដ្ឋានស្រុកពញ្ញាក្រែក ដែលដឹកនាំដោយ ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានជំរុញទៅដល់សមាជិក សមាជិកាគណបក្សឃុំ និងបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នា និងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ៕