ប្រធានក្រុមកាងារចុះមូលដ្ឋានឃុំស្វាយចចិប ដឹកនាំកងទ័ពទេវតាដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោត លើកទី២
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកងទ័ពទេវតាដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នា២០២៣ លើកទី២ ក្នុងឃុំស្វាយចចិប ដោយមានសមាជិក សមាជិកាចូលរួមប្រមាណជាង ៣០០នាក់ផងដែរ ៕
ក្នុងការដង្ហែរយុទ្ធនាការនេះ លោក ញ៉ាញ់ ជាបហ៊ង បានផ្តោតសំខាន់ទៅលេី៖ ទី១.ឯកសារសម្រាប់តម្រូវការបោះឆ្នោត, ទី២.ការគូសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ, និងទី៣.ហាមពាក់អាវគណបក្សទៅបោះឆ្នោត ហើយពេលវេលាបោះឆ្នោត ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។
បន្ទាប់មកលោក ញ៉ាញ់ ជាបហ៊ង ក៏បានណែនាំដល់ក្រុមការងារភូមិថា ចំពោះអ្នកងងឹតភ្នែក និងជនមានពិការភាព សូមឲ្យក្រុមចលនាបោះឆ្នោតភូមិ ចាត់ចែងរកសាច់ញាតិជំនួយ និងចាស់ជរា រកអ្នកដឹកជញ្ជូនគាត់ ដេីម្បីទៅបោះឆ្នោត។
ជាចុងក្រោយ លោក ញ៉ាញ់ ជាបហ៊ង បានអំពាវនាវទៅដល់ សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន មាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ៕