ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោត លើកទី២ របស់គណបក្សប្រជាជនកម្ពុជាឃុំក្រែក
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រែក នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ របស់គណបក្សប្រជាជនកម្ពុជាឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានសមាជិក សមាជិកាគណបក្សឃុំ និងបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ ១,០០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានជំរុញទៅដល់សមាជិក សមាជិកាគណបក្សឃុំ និងបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អោយបានគ្រប់ៗគ្នា និងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ៕