ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំក្អមសំណ ដេីម្បីក្តាប់របាយការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល បានអញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំក្អមសំណ ដេីម្បីក្តាប់របាយការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោត និងនីតិវិធីមួយចំនួននៃរបៀបរបបការងារក្នុងពេលឃោសនាបោះឆ្នោត នៅតាមមណ្ឌលសកម្មភាពបក្សទាំង៧ ក្នុងឃុំក្អមសំណ ស្រុកលេីកដែក ខេត្តកណ្ដាល។
ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅថ្ងៃចន្ទ ទី១០ ខែកក្កដា ២០២៣ ដោយមានការចូលរួមពីសមាជិក និងបណ្ដាភាគីពាក់ព័ន្ធជាច្រើនរូប៕