**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ទោះបីមានអាយុកាលជាង ៥០ឆ្នាំក៏ដោយ​ ក៏គ្រាប់បែកចង្កោមជាសំណល់សង្គ្រាម នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានថ្លែងឲ្យដឹងថា គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជាទោះបីជាមានអាយុកាលជាង៥០ឆ្នាំហើយក៏ដោយ​ ក៏គ្រាប់បែកចង្កោមទាំងនោះ​ នៅតែបន្តគំរាមកំហែងដល់អាយុជីវិតនិងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៩ កក្កដា ឯកឧត្ដម ហេង រតនា បានសរសេរក្នុងន័យដើមទាំងស្រុងដូចខាងក្រោម៖

សូមគាំទ្រយ៉ាងពេញទំហឹងចំពោះសារអំពាវនាវរបស់សម្តេចតេជោ​សំណូមពរប្រធានាធិបតីអាមេរិក​ និងប្រធានាធិបតីអ៊ុយក្រែន​ កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាង​ រុស្ស៊ី-អ៊ុយក្រែន!

គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជាទោះបីជាមានអាយុកាលជាង៥០ឆ្នាំហើយក៏ដោយ​ ក៏គ្រាប់បែកចង្កោមទាំងនោះ​ នៅតែបន្តគំរាមកំហែងដល់អាយុជីវិតនិងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ!!
ក្តីឈឺចាប់និងផលលំបាកនៃសង្គ្រាមជាពិសេសដោយសារគ្រាប់បែកចង្កោមនៅកម្ពុជានិងបណ្តាប្រទេសរងគ្រោះមួយចំនួន​ ក៏ជាចំណែកមួយនៃចលនាបង្កើតអនុសញ្ញាអន្តរជាតិអូស្លូ​ស្តីពី”ការហាមប្រាមការប្រើប្រាស់​ ការផលិត​ ការស្តុកទុក​ និងការដឹកជញ្ជូនគ្រាប់បែកចង្កោម”​ ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ​ នៅឆ្នាំ២០០៨​ មាន១២៣ប្រទេសក្នុងនោះមានរដ្ឋភាគីចំនួន១១១និងរដ្ឋហត្ថលេខីចំនួន១២។

ចូរចងចាំថា​ នៅទសវត្សរ៍​ ៦០និង៧០​ កម្ពុជារងការទម្លាក់ប្រមាណ៣០លានកូនគ្រាប់បែកចង្កោម​ លើគោលដៅ(ទីតាំងទម្លាក់)រាប់ម៉ឺនគោលដៅក្នុងក្របខណ្ឌទូទាំងប្រទេស។ តាមការសិក្សាវាយតំលៃឃើញថាគ្រាប់បែកចង្កោមដែលបានប្រើក្នុងសង្គ្រាមឥណ្ឌូចិន​ មានកំរិតអត្រាមិនផ្ទុះក្នុងការប្រើប្រាស់ក្នុងសង្គ្រាមមានចំនួនប្រមាណ២៥ទៅ៣០%​ ដែលបរិមាណនេះបន្តបង្កគ្រោះថ្នាក់រយ:ពេលយូរអង្វែង។

ផ្អែកលើភាពជាក់ស្តែងនេះ​ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេជោ​ ចំពោះប្រធានាធិបតីអាមេរិក​ និងប្រធានាធិបតីអ៊ុយក្រែន​ដែលជាអ្នកផ្តល់គ្រាប់បែកចង្កោម​ និងអ្នកទទួលយកគ្រាប់បែកចង្កោមទៅប្រើប្រាស់​ សូមបញ្ឈប់មហិ្ឆតាប្រើប្រាស់គ្រាប់បែកចង្កោមនេះក្នុងសមរភូមិប្រយុទ្ធ​ ព្រោះថាវិនាសកម្មពិតប្រាកដគឺប្រជាជនស៊ីវិលស្លូតត្រង់ដែលត្រូវរង់ទុក្ខវេទនាយូរអង្វែងក្រោយសង្គ្រាមបានបញ្ចប់។​

ទង្វើនេះក៏ពាក់ពន្ធ័ដោយផ្ទាល់ដល់ការគោរពច្បាប់អន្តរជាតិ​ និងសិទ្ធិមនុស្សផងដែរ! ។ សូមបញ្ជាក់ថា​ តាមព័ត៌មាននានា​ ថ្នាក់ដឹកនាំប្រទេសអង់គ្លេស​ កាណាដា​ អាឡឺម៉ង់​ អេស្បាញ​ អូរទ្រីស​ ….និងអង្គការសង្គមស៊ីវិលយ៉ាងច្រើនបានប្រឆាំងនឹងការសំរេចចិត្តផ្តល់និងការប្រើប្រាស់​ “គ្រាប់បែកចង្កោម”ក្នុងសង្គ្រាម​ រុស្ស៊ី-អ៊ុយក្រែន! ៕

អត្ថបទដែលជាប់ទាក់ទង