**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

កម្ពុជា-ចិន ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់ កម្រិតកំពូល ក្លាយជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅ​ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិត​​កំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការ​ណ៍​​រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។

ថ្លែងក្នុង «កិច្ចប្រជុំជាន់​ខ្ពស់លើកទី១ នៃវេទិកាស្ដីពីសកម្មភាពសកល​សម្រាប់ការ​អភិវឌ្ឍរួម» តាមរយៈប្រព័ន្ធ​វីដេអូ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកល ឱ្យកាន់​តែ​មា​ប្រសិទ្ធភាពខ្ពស់ ។​ សម្ដេចតេជោបានថ្លែងនូវការអបអរសាទររដ្ឋាភិបាលនៃសាធារណ​រដ្ឋ​ប្រជាមានិតចិន ដែលបានរៀបចំនូវ «កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្ដីពីសកម្ម​ភាព​សកលសម្រាប់ការអភិវឌ្ឍរួម» ។

សម្ដេចតេជោបញ្ជាក់ថា ពិតណាស់ថា យើងបាន​និង​កំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្ត​ប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាលឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង បរិស្ថាន។ នៅក្នុងបរិបទនេះ យើងបានមើលឃើញយ៉ាងច្បាស់ពីការ​ចូលរួម​យ៉ាង​សកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញនូវ «គំនិតផ្តួចផ្ដើម​អភិវឌ្ឍន៍​សកល (GDI)» និង «គំនិតផ្តួចផ្តើម សន្តិសុខសកល (GSI) ដោយ ឯកឧត្តម​ប្រធា​នា​ធិបតី ស៊ី ជីនពីង ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់​បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និង ការសម្រេចឱ្យ​បាន​នូវរបៀបវារៈ ឆ្នាំ ២០៣០។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា ជាការពិតណាស់នៅក្នុង​បរិការណ៍សកលបច្ចុប្បន្ន ដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល ការលើក​កម្ពស់​ការ​ជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់ មិនអាច ខ្វះបាន តាមរយៈ ការដាក់ចេញនូវសកម្មភាពអនុវត្តន៍ជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស ការ​កាត់បន្ថយតម្លាតឌីជីថល ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់ និង សកល ការ​ជំរុញ​ការវិនិយោគដោយផ្ទាល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍសេដ្ឋកិច្ច បៃតង និង ភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការ​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និង ចាប់ឱ្យបាននូវកាលានុវត្ត​ភាពនៅក្នុងប្រទេសនីមួយៗ។ ជាមួយគ្នានេះដែរ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល យល់ថា យើងគប្បីគួរមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និង យន្ត​ការសហប្រតិបត្តិការ ជាពិសេស ការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់​គម្រោងអាទិភាព នានា សំដៅធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្ដួច​ផ្ដើមទាំង​នេះ។

សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា «នៅក្នុងក្របខណ្ឌទ្វេភាគី, កម្ពុជា និងចិន បាន​​ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិ​ការ​​ត្បូងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាង​សហគមន៍​វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។ ខ្ញុំជឿជាក់ថា ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើម នានា សម្រាប់​ការអភិវឌ្ឍសកល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង