**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

បទវិភាគ៖ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ជាសត្រូវរបស់ប្រជាជន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ ខណៈនៅសល់តែ ១៣ ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ២៣ កក្កដា នឹងប្រព្រឹត្តទៅ ខណៈគណបក្សនយោបាយចំនួន ១៨ ដែលបានចូលរួមប្រកួតប្រជែង បាននិងកំពុងធ្វើយុទ្ធនាការឃោសនាថ្ងៃទី១០ ដើម្បីស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋនិងបានចូលរួមជាមួយអង្គព្រះមហាក្សត្រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំរុញលើកទឹកចិត្តពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ និងគាំទ្រលើកស្ទួយដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ប៉ុន្តែក្រុមជនក្បត់ជាតិមួយក្តាប់តូចដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ជំនាន់​ សម រង្ស៊ី បាននិងកំពុងដើរបញ្ច្រាសទិសនឹងចរន្តប្រជាធិបតេយ្យ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការប៉ុនប៉ងបំផ្លាញការបោះឆ្នោតដែលជាមធ្យោបាយប្រជាធិបតេយ្យតែមួយគត់ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស និងការធានាសិទ្ធិជ្រើសរើសតំណាងរបស់ប្រជាពលរដ្ឋ។

ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់បានធ្វើសកម្មភាពបំផ្លាញការបោះឆ្នោត ដោយបើកយុទ្ធនាការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល ដែលជាទង្វើបំពានច្បាប់និងជាការបំផ្លាញសិទ្ធិសេរីភាពនិងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសបក្សនយោបាយដើម្បីដឹកនាំប្រទេសបម្រើផលប្រយោជន៍របស់ពួកគាត់ ក្រោយពីគណបក្សភ្លើងទៀនដែលជាបក្សរបស់ខ្លួនមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសារតែគណបក្សនេះខ្វះឯកសារប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ទង្វើរារាំង ញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត និងណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញឬធ្វើឱ្យខូចសន្លឹកឆ្នោត គឺជាអំពើខុសច្បាប់ ដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិច ហើយប្រសិនបើជាគណបក្សនយោបាយញុះញង់ ត្រូវប្រឈមមុខនឹងការលុបចេញពីបញ្ជីបេក្ខភាពគណបក្សនោះពីការប្រកួតប្រជែង និងរងការផាកពិន័យជាប្រាក់ផងដែរ។

ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី​ជាជនសាងគ្រោះឱ្យជាតិខ្មែរម្នាក់ដែលតាំងពីជីតា រហូតដល់ឪពុកខ្លួន និងតមកខ្លួនបានធ្វើនយោបាយក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រតរៀងមក។ ជំនាន់ជីតានិងឪពុករបស់ខ្លួនគឺក្បត់ជាតិនិងក្បត់ព្រះមហាក្សត្រ។ នយោបាយសងសឹករបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី គឺមិនចង់ឱ្យកម្ពុជាបានរីកចម្រើននិងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើយ។

សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិឡើយ តែជាសត្រូវរបស់ប្រជាជន និងជាសត្រូវរបស់លទ្ធិប្រជាធិបតេយ្យ។ ក្នុងនយោបាយបំផ្លាញជាតិនិងប្រជាជនកម្ពុជា ទណ្ឌិតក្បត់ជាតិបានញុះញង់បរទេសកុំឱ្យផ្តល់ជំនួយដល់កម្ពុជា កុំទិញទំនិញពីកម្ពុជា និងកុំវិនិយោគនៅកម្ពុជាដែលជានយោបាយចង្រៃជាតិបំផ្លាញឆ្នាំងបាយរបស់ប្រជាជន។ ជននេះក៏បានធ្វើនយោបាយកញ្ជះបរទេស បម្រើផលប្រយោជន៍នយោបាយចៅហ្វាយនាយបរទេសពួកគេ ដែលជាចរិតដើរបញ្ច្រាសទិសពីអ្នកនយោបាយផ្សេងទៀតដែលមិនដែលបើកដៃឱ្យបរទេសបំផ្លាញជាតិខ្លួនឯងឡើយ។ តែទណ្ឌិត សម រង្សុី​ ធ្វើនយោបាយពឹងបរទេស និងទាញបរទេសឱ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដាក់សម្ពាធនិងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងជាតិនិងប្រជាជនកម្ពុជា។ នេះជានយោបាយញុះញង់បំផ្លាញជាតិសុទ្ធសាធរបស់ជនក្បត់ជាតិ មិនមែនជាទង្វើស្នេហាជាតិដូចដែលជនក្បត់ជាតិនេះតែងតែអួតអាងឡើយ។

ឥឡូវនេះ ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់នេះក៏បានក្លាយជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យបន្ថែមទៀតដោយបាននិងកំពុងធ្វើយុទ្ធនាការបំផ្លាញការ បោះឆ្នោតនៅកម្ពុជាជាពិសេសរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងញុះញង់ពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល។ នេះបង្ហាញពីចរិតក្បត់ជាតិ ក្បត់ប្រជាជន និងក្បត់លទ្ធិប្រជាធិបតេយ្យរបស់ទណ្ឌិត សម រង្ស៊ី។ នៅចំពោះមុខជនបរទេស សម រង្ស៊ី និយាយផ្អែមពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែទង្វើជាក់ស្តែងចំពោះកម្ពុជា គឺការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការបំផ្លាញសិទ្ធិមនុស្ស។ អ្នកស្រាវជ្រាវបរទេសបានហៅ សម រង្ស៊ី ថាជា «សត្វពស់ក្បាលពីរ»។

ខុសពីមេដឹកនាំនៃប្រទេសដទៃ ទោះបីជាមានបញ្ហានយោបាយក្នុងប្រទេសខ្លួន ក៏ពួកគេមិនបានអំពាវ
នាវដល់បរទេសឱ្យបំផ្លាញជាតិខ្លួនឯងដែរ, ទោះបីជាពួកគេមិនអាចចូលរួមការបោះឆ្នោតបានដោយប្រការណាមួយ ក៏ពួកគេមិនបំផ្លាញការបោះឆ្នោតឡើយ, ទោះបីជាមានបញ្ហាក្នុងជាតិខ្លួន ក៏ស្វះស្វែងរកដំណោះស្រាយរួម។ តែជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី មុខក្រាស់និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីសងសឹកគំនុំគ្រួសាររបស់ខ្លួន និងមានចរិកបំផ្លាញជាតិ គ្រប់កាលៈទេសៈ និងគ្មានភាពអៀនខ្មាសអ្វីសូម្បីតែបន្តិច។មហាជនទូទៅទាំងជនជាតិខ្មែរ និងជនបរទេស បានស្គាល់យ៉ាងច្បាស់ពីចរិតនិងទង្វើដ៏គ្រោះថ្នាក់របស់ទណ្ឌិត សម រង្ស៊ី។ ជនក្បត់ជាតិនេះបាន ឯកោទាំងក្នុងនយោបាយជាតិ និងអន្តរជាតិព្រោះមនុស្សទូទៅបានដឹងច្បាស់ថា សម រង្ស៊ីជាជនចង្រៃជាតិ ជាអ្នកសាងគ្រោះឱ្យជាតិ និងមិនយកខ្លួនបៀតឡើយ សូម្បីតែអ្នកធ្លាប់ស្មោះស្ម័គ្រចំពោះខ្លួន ក៏បានចាកចេញជាបន្តបន្ទាប់។ ពលរដ្ឋខ្មែរបានរួបរួមកម្លាំងគ្នាក្រោមទង់សាមគ្គីភាពនៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ចាត់ចោលក្រុមជនក្បត់ជាតិជ្រុលនិយមដូចទណ្ឌិត សម រង្ស៊ី នេះដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យជូនជាតិនិងប្រជាជន។ ពលរដ្ឋបានដឹងអស់ហើយនូវឧបាយកលទុច្ចរិតរបស់ក្រុមជនក្បត់ជាតិ ហើយពួកគាត់នឹងមិនដើរតាមការញុះញង់របស់ជនចង្រៃជាតិនេះឡើយ។

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពលរដ្ឋដែលមានឈ្មោះបោះឆ្នោតនឹងអញ្ជើញទៅបោះឆ្នោត និងគាំទ្រភ្លូកទឹកភ្លូកដីចំពោះគណបក្សប្រជាជនកម្ពុជា ហើយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នឹងក្អួតឈាម ហើយក៏នឹងចាញ់បោសគូថខោដូចឆ្នាំ២០១៨ ជាមួយ«យុទ្ធនាការដេកផ្ទះឈ្នះឯង ឬម្រាមដៃស្អាត»ផងដែរ ព្រោះពលរដ្ឋច្រើនលើសលប់នឹងអញ្ជើញទៅបោះឆ្នោត។

សម រង្ស៊ី គួរភ្ញាក់ដឹងខ្លួនឡើង និងត្រូវដឹងថាពលរដ្ឋខ្មែរលែងចាញ់បោកនិងជឿលើការភូតកុហកនិងការញុះញង់របស់ខ្លួននិងបក្ខពួកខ្លួនទៀតហើយ និងបានដឹងយ៉ាងច្បាស់ថាសម រង្ស៊ីជាសត្រូវរបស់ប្រជាជននិងសត្រូវរបស់លទ្ធិប្រជាធិបតេយ្យ, ជាជនមិនត្រូវបានស្វាគមន៍សម្រាប់កម្ពុជាឡើយ៕

អត្ថបទដែលជាប់ទាក់ទង