ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការការគ្រប់គ្រងរបបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការការគ្រប់គ្រងរបបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។
ឯកឧត្តម ឈួរ សុបញ្ញា បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវលទ្ធភាព លទ្ធផល និងកាន់តែឆាប់រហ័ស ដើម្បីធ្វើឲ្យអតីតយុទ្ធជនកាន់តែមានភាពងាយស្រួលបន្ថែមទៀតក្នុងការបើកសាច់ប្រាក់ប្រចាំខែរបស់ខ្លួន ៕