**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន ស្ថិតនៅភូមិកំពេញ ស្រុកស្ទឹងហាវ

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការរបស់រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម (កម្លាំង ១០០មេហ្គាវ៉ាត់) របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត(CEL ) ស្ថិតនៅភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះគឺជាការអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន ដែលតម្រូវឱ្យក្រុមហ៊ុនរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានជារៀងរាល់ឆមាស ដោយសិក្សាទៅលើ គុណភាពខ្យល់ គុណភាពទឹកសមុទ្រនិងទឹកក្រោមដី កម្រិតសំឡេង កម្រិតលំញ័រ សំណល់រាវចេញពីរោងចក្រ ក៏ដូចជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

បន្ទាប់ពីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនិងការពិនិត្យទីតាំងជាក់ស្តែង លោកអភិបាលរងខេត្ត បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការឆ្លើយតប និងគោរពតាមវិធានការការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងជាពិសេសអនុវត្កគោលការណ៍ទំនួលខុសត្រូវចំពោះសង្គមរបស់សហគ្រាស(CSR)។ ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ ផ្តល់ការសិក្សាទៅលើគុណភាពជលផល និងបរិមាណផលនេសាទ នៅតំបន់ជុំវិញគម្រោងបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវមេត្រីភាពបរិស្ថានជាអតិបរមា។

គួរបានរម្លឹកថា រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត(CEL )នេះ បានរួមចំណែកផ្គត់ផ្គង់ថាមពលអគ្គីសនីសម្រាប់ការប្រើប្រាស់នៅក្នុងនិងក្រៅខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ២០១៣មក ហើយក្រុមហ៊ុនមានលទ្ធភាពសរុបអាចបង្កើនការផ្គត់ផ្គង់តាមតម្រូវការរហូតដល់ ២៣៥មេហ្គាវ៉ាត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង