ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើតេស្តចុងក្រោយលើប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់អនុវត្តការដំឡើងអត្រាឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារមានប័ណ្ណសមធម៌
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជំនួយសង្គម នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការធ្វើតេស្តចុងក្រោយលើប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការត្រៀមអនុវត្តការដំឡើងអត្រាឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារមានប័ណ្ណសមធម៌។
ឯកឧត្តម ឈួរ សុបញ្ញា បានឲ្យដឹងថា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តការដំឡើងអត្រាឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាមួយស្ត្រីដែលមានកូនភ្លោះ។
ឯកឧត្តម ឈួរ សុបញ្ញា បានបន្តថា សម្រាប់ប្រព័ន្ធAppក្នុងការដំឡើងអត្រាឧបត្ថម្ភនេះ និងត្រូវធ្វើការបណ្ដុះបណ្ដាលទៅដល់គ្រូបង្គោលនៅតាមបណ្ដាលរាជធានី ខេត្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមបានបន្ថែមថា និងមានការបណ្ដុះបណ្ដាលបន្តទៅដល់គ្រូបង្គោលនៅតាមឃុំ សង្កាត់ នៅថ្ងៃទី២៥ ដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយប្រព័ន្ធAppក្នុងការដំឡើងអត្រាឧបត្ថម្ភនេះ និងធ្វើការដំឡើងដាក់ឲ្យប្រើប្រាស់សម្រាប់ការចាប់ផ្ដើមការអនុវត្តនូវការដំឡើងអត្រាថ្មី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ៕