ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន០៥
ភ្នំពេញ៖ ក្រុមប្រឹក្សាខេត្តរតនគិរី នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមជាអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីសាលាខេត្តជាច្រើនរូបទៀត។
របៀបវារៈសំខាន់ៗចំនួន០៥ ត្រូវបានអង្គប្រជុំធ្វើការពិភាក្សា និងអនុម័តរួមមាន៖
១-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចនិងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត។
២-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកែសម្រួលសេចក្តីសម្រេចស្តីពីការបង្កើត គណៈកម្មាវធិកាលទ្ធកម្មរបស់រដ្ឋបាលខេត្ត។
៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកែសម្រួលសេចក្តីសម្រេចស្តីពីការទទួល ស្គាល់ប្រធាន អនុប្រធាន បច្ចេកទេសក្រុមប្រឹក្សាខេត្តរតនគិរី និងសមាជិកគណៈកម្មាធិការសម្រប
សម្រួល។
៤-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកែសម្រួលសេចក្តីសម្រេចស្តីពីការបង្កើត គណៈកម្មការរៀបចំគម្រោងខេត្ត។
៥-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកែសម្រួលសេចក្តីសម្រេចស្តីពីការបែង ចែកតួនាទីភារកិច្ច ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីជួបប្រាស្រ័យជាមួយ ប្រជាពលរដ្ឋតាមឃុំ សង្កាត់ ក្រុង ស្រុក និងការងារជាមួយមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ៕