ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជានៅឃុំចំនួន០២ ក្នុងស្រុកកោះអណ្ដែត
ភ្នំពេញ៖ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ទី១១ ខែកក្ដដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ឃុំរមេញ និងឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ដែលមានសមាជិកជាង ១០០០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រថានក្រុមការងារចុះមូលដ្ឋានស្រុកកោះអណ្ដែត ព្រមទាំង ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋាន ឃុំ ភូមិ ជាច្រើនរូបផងដែរ ៕