**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ឯកឧត្តម សាយ សំអាល់៖ ត្រូវការពារសន្តិភាពដែលកម្ពុជាកំពុងមានឱ្យបាន ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាគោលការណ៍គ្រឹះរបស់កម្ពុជា

ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវការពារដាច់ខាតនូវសុខសន្តិភាពដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះឱ្យបាន កុំឲ្យការឈឺចាប់ពីអតីតកាលត្រឡប់មកវិញ។ អតីត កាលដ៏ឈឺចាប់ដោយជឿតាមការញុះញង់ពីក្រុមជ្រុលនិយមដែលនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដ៏រ៊ាំរ៉ៃអស់ជាច្រើនឆ្នាំ ទំរាំកម្ពុជាមាន
ការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះ ឧត្តមភាពរបស់កម្ពុជាគឺមិនអាចកាត់ផ្តាច់បាននោះទេ សុខសន្តិភាពមានតម្លៃបំផុត ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាគោលការណ៍គ្រឹះរបស់កម្ពុជា ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំយកអស់កម្លាំងកាយ-ចិត្ត ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ហើយភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្ររបស់សមាជិក-សមាជិកា។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ការរួបរួមសហការគ្នាយ៉ាងល្អ និងស្អិតរមួតរវាងក្រុមការងារចុះមូលដ្ឋាន និងសមាជិក-សមាជិកា គ្រប់លំដាប់ថ្នាក់ គឺកាន់តែធ្វើឲ្យកម្លាំងរបស់គណបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំ បន្តបេសកកម្មក្នុងការកសាងប្រទេសជាតិ ដែលគណបក្សបានប្រគល់ជូន និងឈានឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍លើកទឹកចិត្ត សូមសមាជិក-សមាជិកា ទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ព្រោះថាគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ដោយបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ធ្វើយ៉ាងណានាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍បន្ថែមទៀតថា កោះរ៉ុងមិនត្រឹមតែជារបស់ខេត្តព្រះសីហនុ និងកម្ពុជាប៉ុណ្ណោះទេ តែជារបស់អន្តរជាតិ ក្នុងការទំនាក់ទំនង និងវិស័យទេសចរណ៍ក្នុងការទាកទាញភ្ញៀវ ដូច្នេះអ្នកកោះរ៉ុងចាំបាច់ត្រូវចេះភាសា ដើម្បីរង់ចាំទទួលភ្ញៀវបរទេស និងរៀបចំនូវសេវាកម្មគ្រប់ផ្នែកទាំងអស់ឲ្យបានល្អបំផុត ពិសេសរៀបចំតំបន់ទេសចរណ៍ឲ្យមាលក្ខណៈជាអន្តរជាតិ សម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិ និងពង្រឹងឲ្យកាន់តែខ្លាំងលើសណ្តាប់ឆ្នាប់ និងសន្តិសុខ។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣០៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង