**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៣)

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៣)។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៣)។

លោកជំទាវអភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀញខេត្ត ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកបណ្ឌិតអភិបាលរង និងជាប្រធានលេខាធិការដ្ឋាន លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាព្រះរាជអាជ្ញារង និងសហការី លោកសេនីយ៍ស្នងការ មេបញ្ជាការ ស្នងការរង មេបញ្ជាការរង សមត្ថកិច្ចច្រកទ្វារ និងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនគោក-ទឹក អធិការដ្ឋានក្រុង ស្រុក មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងស្រុក អាជ្ញាធរឃុំសង្កាត់ ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តច្បាប់ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកោះកុង ទទួលបានលទ្ធផលល្អប្រសើរ ក្នុងពេលកន្លងមក។

ដើម្បីឱ្យខេត្តកោះកុងយើង សម្រេចបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត ក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាផែនការលេខ ០១ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល និងសារលិខិតលេខ ២២សលខ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំនឿយ៉ាងមុតមាំ លើឆន្ទៈ និងការតាំងចិត្តរបស់ ឯកឧត្តម លោក លោកស្រី ក្នុងគោលដៅ បង្ការ ទប់ស្កាត់ បង្ក្រាប ដោះស្រាយរាល់បញ្ហា ក៏ដូចជាវិបត្តិនានា ដែលកើតឡើងនៅក្នុងមូលដ្ឋានបាន ជាក់ជាមិនខាន។

មុននឹងបញ្ចប់ លោកជំទាវអភិបាលខេត្ត ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា និងប្អូនៗយុវជនទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត និងជំរុញឪពុកម្តាយ បងប្អូន សាច់ញាតិ និងមិត្តភ័ក្រ្ត ឱ្យបានទៅបោះឆ្ពោះគ្រប់គ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១៥:០០នាទីរសៀល នៅតាមការិយាល័យដែលបានចុះឈ្មោះបោះឆ្នោតទូទាំងខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង