**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី

ដុតកំទេចចោលគ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀននៅខេត្តបាត់ដំបង និងខេត្តពោធិសាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀន របស់អាជ្ញាធរខេត្តខេត្តបាត់ដំបង និងខេត្តពោធិសាត់ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនា២០២៣ ក្រោមប្រធានបទ:អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំ បង្ការ នៅឯ អាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ក្រោមវត្តមានចូលរួមពី ឯកឧត្តម មាស វីរិទ្ធិ អគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងតំណាងអាជ្ញាធរនៃខេត្តទាំង២ បាត់ដំបង ពោធិ៍សាត់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ គឺជាសារដើម្បីបន្តដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រជាជនជាចម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ ក្នុងគោលបំណងផ្ដោតការ យកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត ។ ហើយប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឱ្យផ្ដល់អំណាចនិងការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាននិងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុង សហគមន៍មូលដ្ឋានរបស់ខ្លួនផងដែរ ។

តាមរយៈនៃសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះដែរបានបង្ហាញឱ្យដឹងថា រហូតមកទល់ពេលនេះ គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលមានលក្ខណៈស្មុគស្មាញ និងបានបង្កផលប៉ះពាល់ដល់សុខុមាលភាពមនុស្សរាប់លាននាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍសង្គមនៃបណ្ដាប្រទេសស្ទើរតែទាំងអស់នៅលើសកលលោក ។

ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដល់ស្ថាប័នពាក់ព័ន្ធ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការកំណត់មុខសញ្ញាល្មើស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនិងទិសស្លោក “៣កុំ ១រាយការណ៍ ដែលក្នុងនោះ កុំទី១ គឺកុំពាក់ព័ន្ធ៖ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២ គឺកុំអន្តរាគមន៍៖ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិឬមិត្តភក្តិក៏ដោយ។ រីឯ កុំទី៣ គឺកុំលើកលែង មានន័យថា កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធដែលបានខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសគ្រឿងញៀននេះបានច្រើនករណី ដែលជាមូលដ្ឋានក្នុងការចូលរួមចំណែកការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ ឯកឧត្តមបានបន្តទៀតថា ដោយសារការពន្លឿននីតិវិធីច្បាប់ពីស្ថាប័នតុលាការខេត្ត ព្រះអាជ្ញាខេត្ត ទើបធ្វើឱ្យយើងអាចធ្វើការដុតបំផ្លាញគ្រឿងញៀនបាននាពេលនេះ បើពុំមានការជួយជ្រោមជ្រែងពីស្ថាប័នតុលាការទេនោះ យើងនឹងត្រូវពន្យាការបំផ្លាញគ្រឿងញៀនដែលមិនទាន់ធ្វើនីតិវិធីច្បាប់រួចរហូតដល់ឆ្នាំក្រោយៗទៀត ។

ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះខេត្តបាត់ដំបងមានកន្លែងបន្សាបគ្រឿងញៀនចំនួន២កន្លែង ដែលទី១មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនក្ដីសង្ឃឹម ស្ថិតនៅក្នុងស្រុកបវេល និងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងស្រុករតនមណ្ឌលដែលទើបនឹងបង្កើតថ្មីៗនេះ ដែលនឹងត្រៀមសម្ពោធនាពេលខាងមុខនេះ ដោយមជ្ឈមណ្ឌលទាំង២នេះមានសារៈសំខាន់ខ្លាំងណាស់ដល់ខេត្តបាត់ដំបង ក្នុងការចូលរួមចំណែកក្នុងការព្យាបាលជនញៀនគ្រឿងញៀន ឱ្យត្រឡប់មកសភាពដើមវិញ បូកផ្សំជាមួយនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនរងគ្រោះទាំងនោះ ។ក្នុងនោះឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់ឯកឧត្តម កែ ស៊ីនួន ដែលបានមានគំនិតផ្ដួចផ្ដើមបង្កើតជាមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននេះ ដែលនេះគឺជាការវិនិយោគដ៏កម្រ ហើយក៏ជាការវិនិយោគដ៏ល្អបំផុតដែលរដ្ឋបាលខេត្តគាំទ្រឱ្យមានអ្នកវិនិយោគលើផ្នែកនេះឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការបន្សាបអ្នកប្រើប្រាស់គ្រឿងញៀនក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានក្រើនរម្លឹកដល់យុវជនគ្រប់រូបសូមជៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវចូលរួមក្នុងការទប់ស្កាត់គ្រឿងញៀនកុំឱ្យកើតមាននៅតាមសហគមន៍ គ្រួសារ និងសង្គមជាតិ តាមពាក្យស្លោក ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ គ្រឿងញៀនបំផ្លាញការសិក្សានិងជីវិតស្រស់ថ្លារបស់យុវជន
បើស្រឡាញ់ខ្លួនឯង និងក្រុមគ្រួសារ សូមមេត្តាកុំសេពគ្រឿងញៀន ហើយយុវជនដែលល្អ ចូលរួមគាំទ្រកំចាត់គ្រឿងញៀន ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមកុំភ្លេចត្រួតពិនិត្យឯកសារពាក់ព័ន្ធដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម សម្រាប់បម្រើឱ្យការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយជ្រើសរើសយកអ្នក ដែលបាននាំយកសន្តិភាពពិតប្រាកដមកជូនជាតិ មាតុភូមិ ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង