**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន៖ រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់អំពីសិទ្ធិស្រ្តីនិងក្មេងស្រីក្នុងការជ្រើសរើសគូស្រករ និងការមានកូន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទិវាប្រជាជនពិភពលោកលើកទី ៣៤,១១ កក្ដដា ២០២៣។

វេទិការខាងលើនេះមានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ តំណាងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មាធិការពិសេស ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការពិសេស ឯកឧត្តម ម៉ឺង វណ្ណារុំ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការពិសេស ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ ក្រសួងផែនការ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការពិសេស លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានគណៈកម្មាធិការពិសេស លោកស្រី សាន់ដ្រា បើនក្លោ (Sandra Bernklau) តំណាង UNFPA ប្រចាំកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ប្រធានមន្ទីរផែនការរាជធានី-ខេត្ត តំណាងអង្គការសង្គមស៊ីវិល និងក្មួយៗ យុវនិស្សិត មកពីសកលវិទ្យាល័យនានា អញ្ជើញចូលរួម។

ថ្លែងក្នុងឱកាសពិធីបើក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ប្រធានបទទិវាប្រជាជនពិភពលោកលើកទី៣៤ ឆ្នាំ២០២៣នេះ គឺ ”ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ ៖ ការជ្រោងឡើងនូវសម្លេងស្រ្តីនិងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង” (Unleashing the power of gender equality: Uplifting the voices of women and girls to unlock our world’s infinite possibilities)។ ប្រធានបទនេះពិតជាមានអត្ថន័យដ៏ធំធេង ដែលឆ្លុះបញ្ចាំងអំពីស្ថានភាព ដែលពិភពលោកបាននិងកំពុងបន្តជួបប្រទះជាមួយនឹងការកើតមានបញ្ហាវិសមភាពយេនឌ័រ, ភាពក្រីក្រ, បម្រែបម្រួលប្រជាសាស្រ្ត និងបម្រែបម្រួលអាកាសធាតុ ដែលបញ្ហាទាំងនេះកំពុងតែជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងនេះដែរ កម្ពុជាបានចាប់ផ្តើមប្រារព្ធទិវាប្រជាជនពិលោកលើកដំបូងនៅឆ្នាំ២០០៣ គឺជាឆ្នាំដែលរាជរដ្ឋាភិបាលបានប្រកាសដាក់អនុវត្តគោលនយោបាយជាតិប្រជាជនជាលើកដំបូង។ ការប្រារព្ធទិវាប្រជាជនពិភលោកនៅកម្ពុជា ត្រូវបានធ្វើឡើងដោយផ្សារភ្ជាប់ទៅនឹងប្រធានបទតាមឆ្នាំនីមួយៗរបស់សកល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់អំពីសិទ្ធិស្រ្តីនិងក្មេងស្រីក្នុងការជ្រើសរើសគូស្រករ និងការមានកូន។ ជាក់ស្តែង គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ បានប្រកាសទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយានិងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយបង្កលទ្ធភាពឱ្យស្រ្តីនិងក្មេងស្រ្តីទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ។ លើសពីនេះទៀត រាជរដ្ឋាភិបាលបានបង្កលក្ខណៈកាន់តែអនុគ្រោះដល់ស្រី្តគ្រប់រូប ដើម្បីផ្តល់ឱកាស និងបើកលទ្ធភាពកាន់តែទូលាយសម្រាប់ការចូលរួមការងារសង្គម និងការចូលរួមក្នុងឆាកនយោបាយ និងបន្តដោះស្រាយបញ្ហាជាច្រើនទៀតដែលស្រី្តកំពុងប្រឈម ដូចជា បញ្ហាសុខភាព ការអប់រំ និងការរំលោភបំពាន ជាដើម។ ជារួម រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ដល់បញ្ហាស្រី្តគ្រប់វ័យ គ្រប់កាលៈទេសៈ ហើយជានិច្ចកាលតែងតែចាត់ទុកការដោះស្រាយបញ្ហាជូនស្រី្ត ជាបញ្ហាអាទិភាពខ្ពស់បំផុត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ ដោយសហការជាមួយនឹងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងស្ថាប័នពាក់ព័ន្ធ បានប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំ ក្នុងគោលបំណង (ទី១) ដើម្បីរំលឹក និងជំរុញបន្ថែមដល់ថ្នាក់-ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត សិស្ស និសិ្សត និងអ្នកមានចំណែកពាក់-ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្តោតការយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយសមស្រប អំពីបញ្ហាប្រជាជននានា ដែលកើតមានឡើង និងដែលកំពុងជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង (ទី២) ដើម្បីបង្ហាញសាធារណជនអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចមានក្នុងខ្លឹមសារលិខិតអបអរសាទររបស់ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមថា ក្នុងខ្លឹមសារលិខិតរបស់សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រជាសាស្រ្តមួយល្អប្រសើរ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានចំនួនប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនក្នុងបន្ទុកតិច។ ចំនួនប្រជាជនវ័យ ១៥-៦០ឆ្នាំ នឹងកើនដល់ ៦៥ភាគរយ នៃប្រជាជនសរុប និងផលធៀបវ័យក្នុងបន្ទុកសរុបថយចុះដល់ចំនួន ៥៤នាក់ ក្នុងចំណោមប្រជាជនវ័យ ១៥-៦០ឆ្នាំ១០០នាក់ នៅឆ្នាំ២០៤០ ដែលបរិបទនេះ ហៅថា ភាគលាភប្រជាសាស្រ្ត។ ដូច្នេះ ដើម្បីចាប់យកឱកាសនៃភាគលាភប្រជាសាស្រ្តដែលកំពុងមាន កម្ពុជាចាំបាច់ត្រូវមានការតម្រង់ទិសគោលនយោបាយតាមវិស័យពាក់ព័ន្ធ ឱ្យបានសមស្រប និងទាន់ពេល តាមរយៈគោលនយោបាយជាតិប្រជាជន ដែលជាក្របខ័ណ្ឌគោលនយោបាយរួមមួយសម្រាប់តម្រង់ទិសគ្រប់វិស័យ ជាពិសេស ការអប់រំនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ ការបង្កើតការងារនិងផលិតភាពការងារ ការបង្កើនការវិនិយោគលើវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល ការលើកកំពស់សមភាពយេនឌ័រ និងការបង្កើតឱ្យមានកម្មវិធីសន្សំប្រាក់ សំដៅប្រែក្លាយកម្លាំងពលកម្មឱ្យក្លាយទៅជាមូលធនមនុស្សសម្រាប់ជំរុញការអភិវឌ្ឍប្រទេសឱ្យបានលឿនជាងមុន។

ក្នុងនោះដែរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា អង្គការសង្គមស៊ីវិល និងវិស័យឯកជន បន្តសហការជាមួយនឹងក្រសួងផែនការ ដើម្បីរួមគ្នាគិត និងរួមគ្នាដោះស្រាយបញ្ហាប្រជាជន និងត្រៀមទទួលយកនូវបម្រែបម្រួលប្រជាសាស្រ្ត និងចាប់យកឱកាសដែលមកជាមួយនឹងបម្រែបម្រួលនេះ ដើម្បីពង្រឹងភាពភាពធន់ប្រជាសាស្រ្ត និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានលឿន៕

អត្ថបទដែលជាប់ទាក់ទង