**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)**គណបក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាង​ច្បាប់​នៃ​ការ​ស៊ើប​អង្កេត​ពិសេស​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol**ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី**ឆ្នាំ២០២៤ ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣៥,៥៤លាននាក់**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?

វិធីសាស្ត្រចំនួន ៣ ដើម្បីបញ្ជាក់ថាគណនីហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាព ១០០%

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានលើកឡើងថា បច្ចុប្បន្នបញ្ហានៃការលួចជ្រៀតចូលគ្រប់គ្រង់គណនីហ្វេសប៊ុកពីសំណាក់ជនអនាមិកនៅតែបន្តកើតមានឡើងគួរឲ្យកត់សម្គាល់។

គោលបំណងរបស់ជនអនាមិកគឺសង្ងំលួចប្រើប្រាស់គណនីហ្វេសប៊ុករបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាបទល្មើសឆបោកប្រាក់ ឬលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះ
ជាដើម។

ជាការកត់សម្គាល់ម្ចាស់គណនីហ្វេសប៊ុកភាគច្រើន នៅមិនទាន់អាចដឹងច្បាស់ថាគណនីហ្វេសប៊ុករបស់ខ្លួនកំពុងតែប្រើប្រាស់នោះ មានសុវត្ថិភាព ១០០% នៅឡើយទេ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស #នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការបង្ហាញជូនអំពីវិធីសាស្ត្រចំនួន៣ ដែលជាមុខងាររបស់កម្មវិធីទូរស័ព្ទឆ្លាតវៃរបស់អ្នក (iOS App) ដើម្បីបញ្ជាក់ថាគណនីរបស់អ្នកមានសុវត្ថិភាពដូចជាខាងក្រោម៖

១. បើកកម្មវិធីហ្វេសប៊ុករួចចុចពាក្យ “Menu” នៅខាងស្តាំ និងខាងក្រោម នៃកម្មវិធីហ្វេសប៊ុក។
២. អូសមកក្រោម រួចចុចលើពាក្យ “Privacy and Security” ដែលមានសញ្ញា ⚙️ (កងចក្រ)។
៣. ចុចចូលទៅកាន់ “Privacy shortcuts” ត្រង់ចំនុន “Privacy” ចូលទៅកាន់ “Take a Privacy Checkup”។
៤. ត្រង់កន្លែង “Privacy Checkup” ហ្វេសប៊ុកមាន ៦ មុខងារ ដែលលោកអ្នកអាចធ្វើការពិនិត្យ និងកំណត់ពីឯកជនភាពរបស់លោកអ្នកលើបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែចំពោះមុខងារសុវត្ថិភាព ចុចលើពាក្យ “How to keep account secure” រួចធ្វើការអនុវត្តតាមការណែនាំ ៣ជំហាន ដើម្បីបើកដំណើរការមុខងារសុវត្ថិភាពគឺ៖

ជំហានទី១- ពាក្យសម្ងាត់ (Your password)៖ សូមធ្វើការប្តូរពាក្យសម្ងាត់ ដែលជាពាក្យសម្ងាត់រឹងមាំ (ស្វែងយល់ពីការបង្កើតបានពាក្យសម្ងាត់រឹងមាំ https://shorturl.at/bdCSY)។

ជំហានទី២- ដាក់ពាក្យសម្ងាត់ពីរជាន់ (Two-factor authentication) (ស្វែងយល់ពីការដំឡើងមុខងារ Two-factor authentication : https://shorturl.at/ampG1)។

ជំហានទី៣- ដាក់ការជូនដំណឹងពេលមានការចូលគណនី (Login alert) ដើម្បីទទួលបានការជូនដំណឹងអំពីសុវត្ថិភាពនៅពេលមានការព្យាយាម )Login) ចូលប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក។

សូមបញ្ជាក់ផងដែលថា បន្ទាប់ពីអនុវត្ត និងបើកដំណើរការមុខងារ៣ជំហានខាងលើរួចរាល់ហើយ លោកអ្នកក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះល្បិច លួងលោមបោកបញ្ឆោតឲ្យលោកអ្នកផ្តល់ទិន្នន័យសំខាន់របស់ខ្លួនទៅកាន់ជនអនាមិកផងដែរ ដូចជាល្បិចកលជម្រុញឲ្យជនរងគ្រោះចុចលើតំណភ្ជាប់ក្លែងក្លាយ (scams link) ជាដើម៕

អត្ថបទដែលជាប់ទាក់ទង