សត្វប្រើសមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា
ភ្នំពេញ៖ ក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញវីដេអូសត្វប្រើស ដោយបានបញ្ជាក់ថា សត្វប្រើសនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា សត្វប្រើសមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។
ក្រសួងបរិស្ថានបន្ថែមថា សត្វនេះក៏បានឃើញផងដែរ នៅប្រទេសឥណ្ឌា ប្រទេស ចិន និងភូមិភាគអាស៊ីអាគ្នេយ៍ រួមទាំងកោះស៊ូម៉ាត្រា កោះចាវា និងបរណេអូ។
សូមជួយថែរក្សាសត្វព្រៃទាំងអស់គ្នា កុំបរបាញ់ ដាក់អន្ទាក់ និងកុំបរិភោគសាច់សត្វព្រៃ៕