គិតត្រឹមថ្ងៃទី១២ កក្កដានេះ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន ២៥%
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន ២៥% ។
គម្រោងនេះ ជាស្ពានអាកាសកំពស់ ២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។
តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហាឆ្នាំ២០២៥ ៕